(បរទេស)៖ កម្មវិធីប្រកួតប្រជែងបវរកញ្ញា « Miss Universe» ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ និងមានប្រទេសផ្សេងៗគ្នា ធ្វើជាម្ចាស់ផ្ទះប្រចាំឆ្នាំនីមួយៗ។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២១ នេះ គឺមានប្រទេសអ៉ីស្រាអែលធ្វើជាម្ចាស់ផ្ទះ ហើយជាបន្តបន្ទាប់ គេឃើញមានប្រទេសមួយចំនួន ប្រកាសដកខ្លួនពីការប្រកួតកម្មវិធីនេះ។ ជាក់ស្តែង នៅពេលនេះប្រទេសឡាវ បានបញ្ជាក់ពីការសុំមិនបញ្ចូនបវរកញ្ញាតំណាងប្រទេសរបស់ខ្លួនឲ្យចូលរួមកម្មវិធីនេះឡើយ ព្រោះតែបញ្ហាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta និងប្រទេសអ៉ីស្រាអែល ពិបាកស្នើរសុំវីសា។
នៅលើបណ្តាញសង្គម គេឃើញមានលិខិតផ្លូវការមួយ ចេញពីគណៈរៀបចំ « Miss Universe» នៅប្រទេសឡាវ ដោយមានខ្លឹមសារបដិសេដការអញ្ជើញចូលរួមក្នុងព្រឹត្តិការន៍ប្រកួតអន្តរជាតិ នៅក្នុងប្រទេសអ៉ីស្រាអែល ដែលនឹងរៀបចំឡើងនៅអំឡុងខែធ្នូ ចុងឆ្នាំ២០២១នេះ។ ការប្រកាសដកខ្លួនរបស់ឡាវ គឺដោយសារតែកត្តារីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta និងអះអាងថាប្រទេសអ៉ីស្រាអែល ពិបាកស្នើរសុំវីសា។
នៅក្នុងលិខិតផ្លុវការ ចេញដោយអ្នករៀបចំកម្មវិធីប្រកួត Miss Universe នៅឡាវ ក៏បានបន្ថែមថា ពូកគេមិនអាចរៀបចំការប្រកួតបវរកញ្ញាចក្រវាលឡាវ ព្រោះតែស្ថានភាពឆ្លងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រទេសម៉ាឡេស៉ី ក៏បានប្រកាសដែរថា មិនបញ្ចូនបវរកញ្ញាតំណាងប្រទេសរបស់ខ្លួនទៅចូលរួមប្រកួតបវរកញ្ញាចក្រវាលលើកទី៧០នៅក្រៅប្រទេសទេ។ ដូច្នេះគិតមកទល់នឹងពេលនេះ គឺមាន២ប្រទេសហើយ ដែលប្រកាសបែបនេះ៕
មតិយោបល់