បើទោះបីជាលោក ម៉េង ប៊ុនឡូ មិនបានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួន តែថ្មីៗនេះលោកបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល តាមរយៈស្នាដៃរបស់លោកតែម្តង ដោយឈ្មោះក្នុងបទចម្រៀងនោះ គឺសុទ្ធតែដឹកនាំ និពន្ធទំនុកច្រៀង និងនិពន្ធបទភ្លេងថ្មីដោយលោក តែម្តង។
ថ្លែងតាមឆាតជាមួយ Post News នៅល្ងាចថ្ងៃពុធទី៤ ខែមករា ឆ្នាំ២០១៦ លោក ម៉េង ប៊ុនឡូ បានឲ្យដឹងថាបទចម្រៀង «ប្អូនធម៌លួចចិត្ត» ដែលច្រៀងដោយ ប៊ុន ហុក ក្នុងផលិតកម្ម BBL នេះគឺលោកបានធ្វើជាងមួយឆ្នាំហើយ តែប្រើរយៈពេលផលិតតែ ២ខែតែប៉ុណ្ណោះ ។ លោកថា បទនេះលោកគ្រាន់តែចេញសាកល្បងតែប៉ុណ្ណោះ ដោយមិនបានចំណាយអ្វី ច្រើននោះទេ គឺក្រុមលោកបានចូលរួមផលិត ដើម្បីចូលរួមលើកស្ទួយវប្បធម៌សិល្បៈតែប៉ុណ្ណោះ។
លោក ម៉េង ប៊ុនឡូ បានអះអាងថា បទចម្រៀង Original Song លោកបានធ្វើយូរហើយ តាំងពីផលិតកម្មរ៉កគាត់ធ្វើដំបូងមកម្លេះ ហើយបន្ទាប់មកលោកក៏ធ្វើស្រករគ្នាដែរ ដោយបទទាំងនោះ លោកបានយកទៅចេញលក់នៅស្រុកបារាំង ហើយលោកមានបទជាច្រើនទៀតដែលមិនទាន់ចេញ តែលោកកំពុងស្វះស្វែងរកដៃគូសហការ ដើម្បីចេញបទនិពន្ធថ្មីទាំងនោះវិញ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=988TmHCxC3o
មតិយោបល់