ព័ត៌មានសិល្បៈ និងកម្សាន្ត

កាន់តែលេចធ្លោ ពេល សំណាង អេលីណា តុបតែងខ្លួនបែបនេះ!

(ភ្នំពេញ) បវរកញ្ញាចក្រវាឡជំនាន់ទី៣ កញ្ញា សំណាង អេលីណា ជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានប្រជាប្រិយភាពខ្លាំងម្នាក់កាលពីឆ្នាំ២០១៩។ ពិតណាស់ ក្រោយជាប់ឈ្មោះជា Miss Universe Cambodia និងបញ្ចាប់ការប្រកួតលើឆាកអន្តរជាតិភ្លាម នាងក៏ទទួលបានការងារជាច្រើន។ លើសពីនេះទៅទៀត នាងក៏បានថតខ្សែភាពយន្តជាបន្តបន្ទាប់មកទល់នឹងពេលនេះផងដែរ។

ម្យ៉ាងវិញទៀត បើទោះបី កញ្ញា សំណាង អេលីណា ជាសិល្បការិនីទើបតែប្រឡូកក្នុងវិស័យសិល្ប: ប៉ុន្តែនាងពិតជាមានសមត្ថភាពនិងទេពកោសល្យមិនចាញ់រៀមច្បងប៉ុន្មានឡើយ។ ក្នុងនោះដែរ បើងាកទៅមើលរូបសម្ផស្សនាង គេឃើញថាតារារូបនេះពិតជាមានមុខមាត់ស្រស់ស្អាត រូបរាងស្លីម ហើយថែមទាំងមានកម្ពស់ខ្ពស់ទៀតផង។

តួយ៉ាង ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា កញ្ញា សំណាង អេលីណា តែងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែកប្លែកអារម្មណ៍ជាមួយនឹងរូបភាពនាងជានិច្ច ខណ:ដែលនាងតុបតែងខ្លួនម្ដងៗគឺស្រស់ស្អាតផូរផង់នោះ។ ហើយថ្មីៗនេះ នាងបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមលង់នឹងសម្រស់នាងជាថ្មីម្ដងទៀត ស្របពេលរៀបចំខ្លួនផាត់មុខយ៉ាងស្អាត ហើយស្លៀកនូវឈុតចងពុង បញ្ចេញសាច់ស្មាសខ្ចីមើលទៅពិតជាមានភាពទាក់ទាញ ហើយលេចធ្លោខ្លាំង៕

មតិយោបល់