ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធីកញ្ញាឯកមិចស៊ីកូ ២០២២ ចប់ទាំងស្ពឹកមុខ ក្រោយពិធីករប្រកាសឈ្មោះអ្នកឈ្នះខុស

ជាការសាទរបំផុតចំពោះកម្មវិធី Miss Mexico 2022 (កញ្ញាឯកមិចស៊ីកូឆ្នាំ ២០២២) ដែល បាន រក ឃើញ ម្ចាស់មកុដ គ្រងតំណែង បន្តហើយគឺ Itzía Garcia ហើយបវរកញ្ញារូបនេះ ក៏នឹង ក្លាយជា បេក្ខភាព ក្នុងកម្មវិធី Miss Universe 2022 នាពេល ខាងមុខដែរ។

ទោះជា គ្រប់គ្នា សាទរ នូវជោគជ័យ មួយនេះ មែន ប៉ុន្តែក៏ខកចិត្តចំពោះដំណើរការកម្មវិធីនៅវគ្គ ចុងក្រោយ ដែល បង្កជាកំហុសឆ្គងដែរ ដោយប្រកាសឈ្មោះអ្នកឈ្នះខុស។ ក្នុងរាត្រីប្រកួតវគ្គចុងក្រោយ ពិធីករ ៣នាក់ (ក្នុងនោះរួមមនាបវរកញ្ញាចក្រវាលឆ្នាំ ២០២០ Andrea Meza) បាន ប្រកាសថា អ្នកឈ្នះ តំណែង Miss International 2023 គឺជាអ្នកតំណាង រដ្ឋ Nuevo León បវរកញ្ញា Mayra Valencia ទោះជាយ៉ាងណា មិនយូរប៉ុន្មានផង បន្ទាប់ពីពិធីករកម្មវិធីដឹង ខ្លួនថា ប្រកាសខុស ភ្លាមៗពួកគេ ក៏បាន ប្រកាសម្ដងទៀតពីឈ្មោះអ្នកឈ្នះពិតប្រាកដ ដែល ត្រូវ គ្រងតំណែង Miss International 2023 គឺបវរកញ្ញតំណាង រដ្ឋ Colima មានឈ្មោះថា Itzía Garcia។

វាជារឿងដ៏អាម៉ាស ហើយធ្វើឲ្យអ្នកគាំទ្រ ខកចិត្ត និងខឹងសម្បារជា ខ្លាំង ព្រម ទាំងអាណិត Mayra ផង ព្រោះតាមការសង្កេតឃើញកន្លងមក នាងគឺជា បេក្ខភាព បវរកញ្ញាដែល មាន ប្រជាប្រិយភាព ជាងគេក្នុងកម្មវិធីប្រកួតឆ្នាំនេះ ប៉ុន្តែបែរជួបរឿងនេះទៅវិញនៅចុងបញ្ចប់។រូបភាពបែបនេះ ធ្វើឲ្យអ្នក តាមដាន កម្មវិធីបវរកញ្ញាកន្លងមក នឹកឃើញកាល ពីកម្មវិធីប្រកួត Miss Universe 2015 ដែល ពិធីករ Steve Harvey ប្រកាសឈ្មោះ អ្នក ឈ្នះ ខុស ដោយដំបូង ហៅឈ្មោះ បវរកញ្ញាកូឡុំប៊ី Ariadna Gutiérrez តែក្រោយមកក៏ប្រកាសថាអ្នកឈ្នះពិតគឺបវរកញ្ញាហ្វីលីពីន Pia Wurtzbach វិញ។ យ៉ាងណា ក្ដីបន្ទាប់ពីរឿងនេះ កើតឡើងហើយ ទាំង Pia និង Ariadna សុទ្ធតែទទួល ជោគជ័យក្នុងអាជីពដូចគ្នា៕

មតិយោបល់