ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌីជេ ក្តិប ប្រកាសចូលសិល្បៈវិញ និងកំណត់តម្លៃខ្លួនជាសាធារណៈតែម្តង

(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនមានការសប្បាយចិត្ត យ៉ាងខ្លាំង ជាពិសេសនោះអ្នកគាំទ្រ ក្រោយដឹងថា ឌីជេ ក្តិប ប្រកាសនឹងវិលមកសិល្បៈចាប់ពីថ្ងៃនេះតទៅ ក្រោយបានបង្ហោះការពីប៉ុន្មានចុងក្រោយនេះ នៅបណ្តាញសង្គមហ្វេសប៊ុក។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហើបប្រាប់ថា រូបលោក មានការងារធ្វើជាប់លាប់វិញហើយ ដែលទស្សនិជនណា ដែលមានបំណងចង់ជួលទៅធ្វើកម្មវិធីកម្សាន្តនានាវិញបានហើយ ដាក់កំណត់តំលៃខ្លួន ចាប់ពី ៥០០ ដុល្លារ រហូតដល់ ១៥០០ ដុល្លារឯណោះ ទៅតាមតម្លៃដែលចង់បាន។

ក្រោយពីបានឃើញបែបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាប្រិយមិត្ត មានការសេចក្តីសោមន្សរីករាយជាខ្លាំង ក្រោយរូបលោក បានប្រកាសចូលខានវិស័យកម្សាន្ត ដោយបានដឹងថា រូបលោក ក៏ជា DJមួយរូប ដែលមានភាពល្បីល្បាញ ដែលយុវវ័យមិនតិចនាក់ ដែលចូលចិត្ត ការច្រៀងរ៉េប និងនិពន្ធ របស់លោក កាលពីខ្ទង់ឆ្នាំ ២០០០ ជាង៕

មតិយោបល់