សុវត្ថិឌី ធារិកា រំភើបចិត្តឥតឧបមា ក្រោយសម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តថា…

(ភ្នំពេញ)៖ ពិតណាស់ ក្រោយបញ្ចប់ពិធីបុណ្យតាមប្រពៃណីឲ្យឪពុកម្តាយ រួចរាល់ហើយនោះ តារាចម្រៀងស្រី សុវត្ថិឌី ធារិកា បានបង្ហោះរូបភាពនិងសារ បន្តបន្ទាប់គ្នា បង្ហាញពីភាពអាឡោះអាល័យ និងនឹករឮកទៅកាន់ឪពុកម្តាយ ជាពិសេស ទម្លាយរូបភាពមុនថ្ងៃកើតហេតុ សើចសប្បាយថតរូបជុំគ្រួសារ យ៉ាងមានក្តីសុខ។

យ៉ាងណាមិញ តាំងពីថ្ងៃកើតហេតុរហូតទល់នឹងពេលនេះ ទើបរូបនាងបាន មានពេលវេលាសម្រាកបន្តិច ដើម្បីឆ្លើយតប និងបង្ហោះសារអរគុណទៅកាន់ ញាតិមិត្តដែលបានជួយជ្រោមជ្រែង និងចូលរួមពិធីបុណ្យនោះ ស្រាប់តែ រំភើបចិត្ត ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមរំលែកទុក្ខរបស់ឪពុកម្តាយរូបនាង ព្រមទាំង លើកទឹកចិត្តចំពោះខ្លួន ដោយសម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា «សូមចូលរួមមរណទុក្ខជាមួយចៅស្រី។ រឹងមាំឡើងចៅ ព្រោះផ្លូវដែលចៅត្រូវធ្វើដំណើរនៅវែងឆ្ងាយទៀត។ តានិងយាយ យល់ពីទុក្ខសោក និងអារម្មណ៍របស់ចៅនៅពេលនេះ ព្រោះ ថ្មីៗនេះ តានិងយាយក៏ទើបនឹងបាត់បង់បងប្រុសដែល បែកគ្នាមិនបាលាគ្នានិងនិយាយគ្នា សូម្បីមួយម៉ាត់ដូចករណីចៅស្រីដែរ»៕

ទន្ទឹមនឹងនេះ តារាស្រី សុវត្ថិឌី ធារិកា បានបង្ហោះសារដោយក្តីរំភើប ជូនទៅសម្តេចតេជោ យ៉ាងដូច្នេះថា ៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *