ព័ត៌មានជាតិ

លោក ពូទីនថា ត្រូវអរគុណព្រះជាម្ចាស់ទៅវិញទេ ដែលក្រុមហ៊ុនបរទេសមួយចំនួន ចាកចេញពីរុស្ស៉ី

(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាលោកពិតជាសប្បាយចិត្តដែលក្រុមហ៊ុនបរទេសមួយចំនួន ចាកចេញពីប្រទេសរុស្ស៉ី ពីព្រោះថាវានឹងទុកឱកាសឱ្យក្រុមហ៊ុននៅក្នុងស្រុកជំនួសកន្លែងរបស់ក្រុមហ៊ុនទាំងនោះ។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយមេដឹកនាំនៃរដ្ឋជាអតីតដែនដីសហភាពសូវៀត លោក ពូទីន បានលើកឡើងថា «តើវាមិនមែនជារឿង សប្បាយចិត្ត ឬអរគុណដល់ព្រះជាម្ចាស់ទេឬ នៅពេលដែលអ្នកសម្លឹងទៅកាន់អ្នកដែលបានចាកចេញ (ពីរុស្ស៉ី)។ ពីព្រោះថាយើងនឹងជំនួសកន្លែងរបស់ ពួកគេ ខណ:ក្រុមហ៊ុនរបស់យើង និងផលិតកម្មរបស់យើងកំពុងកើនឡើងស្រាប់រួចទៅហើយ»។

បើតាមលោក វ្ល៉ាឌីមៀ ពូទីន, ទោះបីជាកំពុងជាប់ទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិចក៏ដោយ ក៏រុស្ស៉ីនៅតែមានមធ្យោបាយអាច ស្វែងរកទិញបច្ចេកវិទ្យាទំនើប និងទំនិញប្រណិតៗ៕

ប្រភព៖ Reuters

មតិយោបល់