ព័ត៌មានសិល្បៈ និងកម្សាន្ត

យឹម តាស្រង់ ទម្លាយអារម្មណ៍ពិតពេលធ្វើការជាមួយ ឡេង ណាវ៉ាត្រា

(ភ្នំពេញ)៖ អ្នកគ្រប់គ្រង និងជាអ្នកនិពន្ធបទច្រៀងឆ្នើមរូបនេះ បានអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយលើកឡើងថា អ្នកឧកញ៉ាមិនត្រឹមតែជាមេដឹកនាំល្អទេ គឺថែមទាំងជាបងប្អូនល្អនៅក្នុងការងារទៀតផង។ រយៈពេលរួមរស់ជាមួយ Galaxy គឺរូបលោកមានភាពកក់ក្តៅណាស់ ទាំងឱកាស ធនធាន កិត្តិយស និងបទពិសោធន៍ថ្មីៗយ៉ាងច្រើន។

យឹម តាស្រង់៖ “ខ្ញុំហាក់មិនដាច់អាល័យពី Galaxy ប៉ុន្តែប្អូនឃើញបងមានអាជីវកម្មផ្ទាល់ខ្លួន បើកក្រុមហ៊ុនផ្ទាល់ខ្លួនប្អូនមានតែជំរុញលើកទឹកចិត្ត លើកយោបល់ឱ្យដើរទៅមុខដោយស្នាមញញឹម និងអាចសហការគ្រប់ការងារសិល្បៈគ្រប់ពេលវេលា…បងពិតជារំភើបនូវទឹកចិត្តដ៏ល្អនេះណាស់”។

ទន្ទឹមគ្នាលោក យឹម តាស្រង់ ក៏សម្ដែងការអបអរសាទរចំពោះអ្នកគ្រប់គ្រង និងទីប្រឹក្សាថ្មីគឺ លោក ខាំ ភូរិ លោក សុខ ជំនោរ និងអ្នកស្រី យឹម សុជាតា ដែលមកចូលជំនួសរួមដំណើរការងារGalaxy ឱ្យរឹតតែប្រសើរតទៅមុខទៀត៕

មតិយោបល់