ព័ត៌មានសិល្បៈ និងកម្សាន្ត

សង្គ្រាមសម្តីរវាង ខាត់ ចំរើន និងភិន សុដាលីស

ភ្នំពេញៈ លោក ខាត់ ចំរើន បានសរសេរសារ វាយប្រហារធ្ងន់ៗទៅលើ ភិន សុដាលីសថា «ពេលងប់ជាមួយហ្នឹងប្តី វាហ៊ានស្តីជេរថាឲ្យឪពុក ដល់ពេលមានរឿងអាស្រូវ យកឪពុកមកធ្វើគ្នា ។ តើមនុស្សនេះប្រភេទអី??» ។
ក្រោយពីបានឃើញសារ ប្រមាថធ្ងន់ៗបែបនេះ ភិន សុដាលីស បានរំលេចសារតបត វិញថា «តាំងពីដើមមកឃើញគាត់ ខ្ញុំតែងតែលើកដៃសំពះគោរពគាត់ តែដល់ពេលឃើញគាត់ និយាយមួយម៉ាត់នេះមក តើអ្នកទាំងអស់គ្នាយល់ យ៉ាងម៉េចដែរ ចំពោះតារាសិល្បៈរៀមច្បង ដ៏គួរឲ្យគោរពមួយនេះ? តើខ្ញុំបានទៅធ្វើអីគាត់?»៕

2312aae5-790d-44ef-9c5e-94131dc85562

មតិយោបល់