ព័ត៌មានសិល្បៈ និងកម្សាន្ត

មកដឹងពីតម្រុយខ្លះៗ ដែលត្រូវបានទម្លាយអំពីរឿង «Squid Game» រដូវកាលទី២

(កូរ៉េ)៖ Squid Games គឺជាភាពយន្តកូរ៉េដែលបានចេញផ្សាយកាលពីឆ្នាំមុន ហើយត្រូវបានផ្ទុះ និងចាប់ផ្តើមល្បីយ៉ាងខ្លាំង។ដោយសារតែអត្ថន័យ និងភាពល្អឥតខ្ចោះនៃការសម្តែង វាបានធ្វើឲ្យខ្សែរភាពយន្តនេះទទួលបានពានជាច្រើនដូចជា the Critics’ Choice Television Awards និង the Screen Actors Guild Awards។

ទស្សនិកជនជាច្រើនកំពុងមានចម្ងល់ថាតើ Squid Games វគ្គ ២ មានឬក៏អត់។ ជាការពិត ឥឡូវនេះយើងទទួលបានពត៏មានខ្លះៗហើយអំពីការថតភាពយន្តនេះនៅក្នុងរដូវកាលទីពីរ។ តាមរយៈការធ្វើបទសម្ភាស ថ្មីៗនេះ អំពីហិរញ្ញវត្ថុរបស់ Netflix ប្រធាន Honcho Ted Sarandos បានបង្ហាញតម្រុយអំពីការបន្តធ្វើរឿង Squid Games វគ្គ២។ ម្យ៉ាងវិញទៀត អ្នកបង្កើតសាច់រឿងគឺ លោក Hwang Dong-hyuk ថែមទាំងបានពិភាក្សាជាមួយក្រុមហ៊ុន Netflix អំពីរដូវកាលទីបីរបស់ភាពយន្តផងដែរ តែទោះបីជាយ៉ាងណាក៏ដោយ រដូវកាលទីពីរគឺ ច្បាស់ជាង។ ក្រុមហ៊ុន Netflix ចង់ឃើញភាពយន្តនេះទទួលបានជោគជ័យ និងនៅបន្តបានយូរតទៅទៀត។

សម្រាប់ Plot នៃភាពយន្តនេះ លោក Hwang Dong-hyuk បាននិយាយទៅកាន់ Deadline នៅលើកម្រាលព្រំក្រហមសម្រាប់ពានរង្វាន់ PGA ក្នុងខែមីនា ឆ្នាំ ២០២២ ដោយបានបញ្ជាក់ថា រដូវកាលទី២ នឹងមានហ្គេមថ្មី ប៉ុន្តែបានបញ្ជាក់ថា លោកមិនទាន់បានចាប់ផ្តើមសរសេរនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃបរិច្ឆេទសម្រាប់ចេញរឿងនេះក៏មិនទាន់បានបញ្ជាក់ដែរ ពីព្រោះវាពិបាកកំណត់ដោយសារតែពេលវេលានៃការបង្កើតសាច់រឿងអាចត្រូវចំណាយពេលយូរដែរ។

 

មតិយោបល់