ព័ត៌មានជាតិ

សត្វគោចំនួន ៥ក្បាល បានងាប់ក្រោយពីរន្ទះបាញ់ នៅស្រុកថ្មពួក

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលបានស្រុកថ្មពួក បានឲ្យដឹងថា៖សត្វគោចំនួន០៥ក្បាល បានងាប់ក្រោយពីមានហេតុការណ៍បាតុភូតធម្មជាតិ កើតឡើងដោយរន្ទះបាញ់ ។ ករណីរន្ទះបាញ់សត្វគោងាប់នេះបានកើតឡើងនៅវេលាម៉ោង ០៣និង៤០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍របស់ នគរបាលស្រុកថ្មពួក បានបញ្ជាក់ថា នៅវេលាម៉ោង០៣និង៤០នាទីរសៀល បំណាច់ខែឧសភា ឆ្នាំ២០២២នេះ នៅភូមិសាស្ត្រ ស្រុកថ្មពួក មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយខ្សល់និងផ្គររន្ទះយ៉ាងខ្លាំង នៅឃុំចំនួន០៤ មាន៖ ឃុំគំរូ ,ឃុំថ្មពួក,ឃុំភូមិថ្មី និងឃុំគោកកឋិន ។

នគរបាលបានបញ្ជាក់ទៀតថា៖ ម្ចាស់គោទី០១ឈ្មោះ គត់ សេងគី ភេទប្រុស អាយុ ៣៧ឆ្នាំ (សត្វគោងាប់) ចំនួន០៤ក្បាលមេ២ និងទី២ម្ចាស់ឈ្មោះ គុន កន ភេទប្រុស អាយុ៤០ឆ្នាំ (សត្វគោងាប់) ចំនួន០១ក្បាលញី ។ ម្ចាស់សត្វទាំង០២នាក់រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ ។

តាមការបំភ្លឺពីម្ចាស់សត្វគោទាំង០២នាក់ បានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បានយកសត្វគោទៅចងឲ្យស៊ីស្មៅនៅខាងលិចភូមិ នៅពេលឃើញមេក្តៅខ្លាំងក៏យកគោទៅចងនៅក្រោមដើមឈើ ក្រោយមកក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយខ្យល់ និងផ្គររន្ទះ បានបាញ់សត្វគោទាំង០៥ក្បាល នោះងាប់ តែម្តង។ចំពោះមនុស្សពុំមានគ្រោះថ្នាក់អ្វីនោះទេ ។

ទាក់ទិននឹងមានបាតុភូមិដ៏អាក្រក់នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នេះជារដូវ​វស្សាបើទៅធ្វើស្រែ ចម្ការ ឃើញមេឃរកកលនឹងភ្លៀង ត្រូវរត់រកទីកន្លែងដែលមានសុវត្ថិភាព ព្រោះមានភ្លៀងភាគច្រើនគឺលាយឡំជាមួយខ្យល់និងផ្គររន្ទះ ៕

មតិយោបល់