ព័ត៌មានជាតិ

គ្រោះធម្មជាតិរន្ទះបាញ់ ត្រូវមនុស្ស ២នាក់ បណ្តាលឲ្យស្លាប់ ពេលកំពុងភ្ជួរស្រែ នៅស្រុកស្រែអំបិល

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩.០៦.២០២២ វេលាម៉ោង ១៦និង០០នាទីល្ងាច មានករណីឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់កើតឡើង បណ្តាលអោយប្រជាពលរដ្ឋចំនួន ២នាក់ស្លាប់ ស្ថិតនៅចំណុចស្រែត្រែង ក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

១ ឈ្មោះ បូ សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បុខរបរសិស្ស ។
២.ឈ្មោះ រតនះ ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងពីររស់នៅភូមិឃុំខាងលើ ។

តាមការបំភ្លីរបស់ម្តាយសពបានបញ្ជាក់ថា កូននិងក្មួយបានទៅជួយភ្ជួរស្រែ ខណៈមានភ្លៀងលាយផ្គររន្ទះហើយក៏បានត្រូវរន្ទះបាញ់ចំក្មេងទាំងពីរបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សពទាំងពីរសមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់