ព័ត៌មានសិល្បៈ និងកម្សាន្ត

Will Smith អួត​ពី​ផ្ទះ​ចល័ត​របស់ខ្លួន​តម្លៃ ជាង ២ លាន​ដុល្លារ​

​តួ​សម្តែង Will Smith ក្នុង​រឿង After Earth ថ្មីៗ​នេះ​ដែរ​បាន​អួត​ពី​រថយន្ត​ផ្ទះ​ចល័ត​របស់ខ្លួន ដែល​មាន​តម្លៃ​ប្រមាណ​ជា 2.5 លាន​ដុល្លារ​។ ក្នុងផ្ទះ​ចល័ត​នេះដែរ ម​ន្ទ​ប់​ទឹក​ត្រូវ​រៀបចំ​ឡើង​យ៉ង​ល្អ​ប្រណីត ដោយ​តម្លៃ $25,000 ដុល្លារ ចង្ក្រាន​បាយ និង​វាំងនន​ចំណាយ​អស់​ទឹកប្រាក់ $150,000 ដុល្លារ និង​ក្រៅពីនេះ​មាន​បន្ទប់​ទស្សនា​ភាពយន្ត ហើយ​អាច​ផ្ទុក​មនុស្ស​រហូតដល់​ទៅ ៣០ នាក់​។​
​ជាមួយ​នឹង​ផ្ទះ​ចល័ត​នេះដែរ លោក Will Smith តែងតែ​ស្នាក់នៅ ក្នុង​អំឡុង​ពេល​លោក សម្រាក​នា​ពេល​អាហារ​ថ្ងៃត្រង់ និង​ទស្សនា​ទូរទស្សន៍ ជាមួយនឹង​អ​ក្រង់ ១០០ អ៊ី​ញ ដោយ​ផឹក​ភេ​ស​ជ្ជះ​សំណព្វ​របស់ខ្លួន​ផងដែរ​។​
​បច្ចុប្បន្ន​នេះ​ដែរ Will Smit ក៏​មាន​ផ្ទះ​របស់​ខ្លួន​តម្លៃ ៤២ លាន​ដុល្លារ នៅ Mlibu ដោយ​ស្នាក់នៅ​ជាមួយនឹង​ប្រពន្ធ​របស់​គាត់ ឈ្មោះ Jada Pinkett Smith ៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Smith2_zps08e68a24.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Smith1_zps8f07cd58.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Smith3_zps26979848.png
https://i1272.photobucket.com/albums/y389/domneng/Ailya/Smith2_zps745060b9.png
https://i1272.photobucket.com/albums/y389/domneng/Ailya/Smith1_zpse4a0824b.png

មតិយោបល់