ព័ត៌មានសិល្បៈ និងកម្សាន្ត

Amber Heard ជាស្ត្រី ដែល មានផ្ទៃ មុខ ល្អឥតខ្ចោះ ជាងគេ លើ ពិភពលោក

(បរទេស)៖ យោងតាមវេបសាយ Unilad បានធ្វើការចុះផ្សាយឱ្យដឹងថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព Amber Heard គឺជាស្ត្រីដែលមានផ្ទៃមុខស្អាតដាច់គេនៅលើពិភពលោកនាពេលបច្ចុប្បន្នដែលកម្រិតនៃភាពស្រស់ស្អាតរបស់នាងមានអាត្រាដល់ ៩១,៨៥%។

ទំហំសមាមាត្រនៃទម្រង់ច្រមុះ និងចង្ការបស់តារាស្រីរូបនេះមានភាគរយខ្ពស់រហូតដល់ ៩៩.៧% ឯណោះ។ ស្របពេលនោះដែរ ចំនុចទាំង១២ ទីតាំងនីមួយៗនៅលើផ្ទៃមុខរបស់ Amber រួមមាន បបូរមាត់ ច្រមុះ ចិញ្ចើម ថ្ងាស និងទម្រង់មុខសុទ្ធសឹងតែទទួលបានការវាយតម្លៃខ្ពស់ទាំងអស់ ដែលជាស្ត្រីមានផ្ទៃមុខស្រស់ស្អាតដាច់គេ។

យ៉ាងណាមិញ បន្ទាប់ពី Amber ទទួលបានចំណាត់ថ្នាក់លេខ១ ជាតារាស្រីមានផ្ទៃមុខល្អឥតខ្ចោះហើយនោះ តារាស្រីដែលជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់នោះគឺ Kim Kardashian ដែលត្រូវបានវាយតម្លៃថាមានផ្ទៃមុខស្រស់ស្អាត ៩១,៣៩%។

ហើយក្នុងចំណោមតារាស្រីល្បីៗឯទៀតក៏នៅមានតារាចម្រៀង Kate Moss ៩១,០៦%, Emily Ratajkowski ៩០,៨%, Kendall Jenner ៩០,១៨%, Helen Mirren ៨៩,៩៣%, Scarlett Johansson ៨៩,៨២%, Selena Gomez ៨៩,៥៧%, Marilyn Monroe ៨៩,៤១% និង Jennifer Lawrence ៨៩,២៤%៕

 

មតិយោបល់