ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Chris Brown អាច​ជាប់គុក ៦​ខែ និង​ពិន័យ ១​ពាន់​ដុល្លារ ដោយសារ​វាយ Rihanna

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ តារាចម្រៀង​រ៉េ​ប Chris Brown បានបង្ហាញ​វត្តមាន​នៅ​ក្នុង​សាលាក្ដី ដើម្បី​ដោះស្រាយ​ជម្លោះ​កាលពី​ឆ្នាំ ២០០៩ ដោយ​នៅ​ក្នុង​បន្ទប់​កាត់ក្ដី​គេ​ឃើញ​មាន​ម្ដាយ​របស់​តារាចម្រៀង​រូបនេះ រួម​នឹង​តារាចម្រៀង​រ៉េ​ប Bow Wow ។​
singer-chris-brown-attorney-mark-geragos-r
​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយនេះ តុលាការ​នឹង​ហៅ​តារា​ចម្រៀង Chris Brown ឲ្យចូល​បំភ្លឺ​ម្ដងទៀត ហើយ​បើ​តាម​ច្បាប់​ដែល​បាន​កំណត់ តារា​ចម្រៀង​រូប​នេះ អាច​នឹង​ត្រូវ​ជាប់គុក​រយៈពេល ៦​ខែ និង​ពិន័យ​ជា​ប្រាក់ ១.០០០​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែ​កុម្ភៈ​ឆ្នាំ ២០០៩ តារាចម្រៀង​រ៉េ​ប Chris Brown បាន​ប្រើ​អំពើហិង្សា​ទៅលើ​អតីត​មិត្តស្រី​របស់ខ្លួន​គឺ​តារាចម្រៀង Rihanna ហើយ​ត្រូវបាន​តារាចម្រៀង​ស្រី​រូប​នេះ​ប្ដឹង​ពី​បទ​បង្ក​របួសស្នាម និង​ទើបតែ​ពេលនេះ តុលាការ​បើកសវនាកា​រ​ជុំនំជម្រះ​៕​
ទស្សនា​បទ Loyal របស់ Chris Brown ដូចខាង​ក្រោមនេះ៖

មតិយោបល់