អបអរសាទរ! សយ រតនៈ និង ប៉ាច គីមមួយភ្ជាប់ពាក្យនឹងគ្នាហើយ និងមានតារាចូលរួមជាច្រើន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ តារាចម្រៀងផលិតកម្មហង្សមាស កញ្ញា ប៉ាច គីមមួយ និង លោក សយ រតនៈ បាន ចូលរោងជ័យ ភ្ជាប់ពាក្យនឹងគ្នា ក្លាយជា គូដណ្ដឹងហើយ។កន្លងមក គេ មានការសង្ស័យច្រើនលើទំនាក់ទំនងជិតស្និទ្ធរបស់ សយ រតនៈ និងប៉ាច គីមមួយ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ពីសាមីខ្លួនទាំង ២ ឡើយ។ rហូត ទើប តែថ្ងៃបុណ្យនៃក្ដីស្រឡាញ់ឆ្នាំនេះ ពួកគេ ក៏សារភាព តែម្ដងថា ពួកគេ បាន ទាក់ទង គ្នា ក្នុងន័យស្នេហាពិតមែន។

ឈានដល់ថ្ងៃទី០១ ខែកក្កដានេះទៀតសោត គ្រប់យ៉ាងកាន់តែច្បាស់ ដោយសាររូបភាព មួយចំនួនចេញពីពិធីភ្ជាប់ពាក្យរបស់តារា ប្រុសស្រី ទាំង២ បាន បង្ហោះជា សាធារណៈបង្កជាការភ្ញាក់ផ្អើល និងមាន តែពាក្យសាទរពីសំណាក់មហាជន។ ចំណែក តារា ដែល គេ ឃើញថា បាន បង្ហាញវត្តមាន ក្នុងពិធីដ៏មានន័យនេះ រួមមានតាំងពី លោក ឆន សុវណ្ណរាជ លោក ឃុន វុត្ថា កញ្ញា វី ឌីណែត និងតារាប្រុសស្រីរួមអាជីពជា ច្រើននាក់ទៀត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *