ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទី មានករណីគ្រោះចរាចរណ៍ បង្កឡើងដោយសិស្សសាលាស្រី២នាក់ ជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុកនឹងបង្គោលសុវត្ថិភាព បណ្តាលឲ្យស្លាប់១នាក់រងរបួសធ្ងន់១នាក់ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិបឹងប្រីយ៍ ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ។
ប្រភពព័ត៌មាននៅកន្លែងនៅកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកនិច ពណ៌ស លាយក្រហម ពាក់ស្លាកលេខពោធិ៍សាត់ 1M- 3708 បើកក្នុងល្បឿនលឿនដូចហោះ មកពីជើងទៅត្បូងមកដល់ចំណុចផ្លូវកោងខាងលើ បានជ្រុលទៅបុកនឹងបង្គោលសុវត្ថិភាព បណ្ដាលឲ្យឈ្មោះ ប៉េង សុខរាសី ភេទស្រី អាយុ ១៣ឆ្នាំ ជាសិស្សរស់នៅភូមិកោះកែវ ឃុំត្រពាំងជង (អ្នកបើកបរ) របួសធ្ងន់ ។ និងឈ្មោះ សុខ ស្រីរ័ត្ន ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្សរស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង (ស្លាប់) អ្នករួមដំណើរ ។
ចំពោះជនរងគ្រោះ ត្រូវបានឪពុកម្តាយបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរកត្តាល្បឿន ទើបបណ្តាលមានគ្រោះថ្នាក់កើតឡើង ។ ចំពោះសពកុមារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជងជាបណ្តោះអាសន្ន ៕
មតិយោបល់