តើការរួមភេទអាចបណ្តាល់អោយមានជំងឺគាំងបោះដូងទេ? វាពិតប្រាកដណាស់ តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ
ការរួមភេទវាពិតជាបណ្តាលអោយមានជំងឺគាំងបេះដូង ទៅលើមនុស្សមួយចំនួន ជាពិសេសលើបុរស ក៍ប៉ុន្តែអត្រាដែលបណ្តាលអោយមានជំងឺគាំងបេះដូងអំឡុងពេលកំពុងរួមភេទ គឹមានមិនដល់១ភាគរយផង។
បើទោះបីជាជំងឺគាំងបេះដូងកម្រកើតមានក្នុងពេលកំពុងរួមសង្វាស ក៍គ្មាននរណាម្នាក់ចង់ក្លាយជាមនុស្សទាំងអស់នោះ ដែលគ្មានសំណាងក្នុងចំណោមមនុស្សដ៍តិចតួចបំផុតដែលស្លាប់ក្នុងពេល កំពុងរួមភេទទេ។ ដូច្នេះប្រសិនជាអ្នក ឬក៍សមាជិកគ្រួសាររបស់អ្នកមានជំងឺបេះដូង និងសរសៃឈាម វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសួរវេជ្ជបណ្ឌិតអំពី សកម្មភាព
ឬឥរិយាបទរួមភេទបែបណាដែលមានសុវត្ថិភាពសំរាប់បេះដូង របស់អ្នក។ ឧទាហរណ៍ប្រសិនជាអ្នកទើបតែទទួលរងការឈឺចាប់ដោយជំងឺបេះដូង អ្នកគួរតែផ្អាកការួមភេទឪ្យបានយ៉ាងតិច២សប្តាហ៍។
ប្រសិនជាអ្នកមានជំងឺខ្សោយបេះដូង អ្នកមិនត្រូវដេកផ្ងាទេនៅពេលដែលកំពុងរួមភេទ (lying on your back) ពីព្រោះ ឈាម
និងសារធាតុរាវផ្សេងដែលមានក្នុងខ្លួន អាចនឹងហូរចូលទៅក្នុងសួតរបស់អ្នក នៅពេលកំពុងរួមភេទ។ សកម្មភាពរួមផ្លូវភេទ និងស្ថានភាពបេះដូងអាចមានទំនាក់ទំនងគ្នាតមរបៀបដ៍ស្មុគស្មាញ ដែលមានការលំបាកខ្លាំងបំផុតក្នុងធ្វើកុំឪ្យបញ្ហាទាំងពីរនេះជំពាក់ គ្នាបាន។ ពិតប្រាកដណាស់ អ្នកជំងឹបេះដូងជារឿយៗ មិនសូវមានអារម្មណ៍ល្អនោះទេក្នុងការពិភាក្សាអំពីបញ្ហាលើគ្រែជាមួយ ដៃគូរ ជាមួយនឹងវេជ្ជបណ្ឌិតរបស់ពួកគេ ហើយចំនែកឯគ្រូពេទក៏ដូច្នេះដែរ។
“ខ្ញុំបានដឹងថា គ្រូពេទ្យមួយចំនួនធំ ពុំមានពេលវេលាគ្រប់គ្រាន់ ឬក៍ឆន្ទៈក្នុងការពិភាក្សា
និងណែនាំអំពីបញ្ហាផ្លូវភេទដល់អ្នកជំងឺបេះដូងនោះទេ”។ គ្រូពេទទាំងអស់នោះមានការស្ទាក់ស្ទើរក្នុងការជជែកអំពីវា ដូច្នេះពួកគេក៍គេសចេញអំពីការពិភាក្សាទាំងអស់នេះ។
ដូច្នេះ តើអ្នកមានជំងឺបេះដូងទាំងអស់នោះត្រូវធ្វើអ្វី? អ្នកត្រូវត្រៀមរៀបចំសំនួរមួយចំនួនទុកជាមុន មុនពេលទៅអោយពេទ្យពិនិត្យ ដែលសំនួរទាំងអស់នោះមានដូចជា តើសរីរៈផ្លូវភេទរបស់ខ្ញុំមានការទាក់ទងទៅនឹងបេះដូងទេ? តើបេះដូងរបស់ខ្ញុំមានផលប៉ះពាល់ដោយការរួមភេទដែររឺទេ? ហេតុអ្វីខ្ញុំមិនមានអារម្មណ៍មុនពេលរួមភេទ? សំនួរទាំងអស់នេះ នឹងត្រូវបានឆ្លើយបំភ្លឺនៅពេលដែលអ្នកទៅជួបគ្រូពេទ្យ៕

អត្ថបទ៖ Health
មតិយោបល់