ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលឿនទៅបុករះបង្កាន់ដៃរបងព្រលានយន្តហោះពោធិចិនតុង បណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង

ភ្នំពេញ: កាលពីវេលាម៉ោង ៣រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុករះបង្កាន់ដៃមុខព្រលានយន្ត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចទល់មុខ និងព្រលានយន្តហោះអន្តរជាតិពោធិចិនតុងភ្នំពេញ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក lexusRX300 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-7252 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្កាន់ដៃជាប់ និងរបងព្រលានយន្តហោះពោធិចិនតុងយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ទ្រេតមួយកង់រងការខូចខាត ចំណែករថយន្តបង្កវិញបានដាច់កង់មុខមួយចំហៀងខាងស្តាំផ្លោងទៅមុខជាច្រើនម៉ែត្រ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះ មិនបង្កឲ្យមានអ្នករងរបួស និងមិនប៉ះពាល់ទៅលើភាគីដទៃឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងវាស់វែងយករថយន្តស្ទូចមកស្ទូច យករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់