ព័ត៌មានសិល្បៈ និងកម្សាន្ត

ដើរជាមួយឧកញ៉ាៗ ពេលនេះ! យឹម តាស្រង់ ក្លាយជាឧកញ៉ា ដែរបាត់

រាជធានីភ្នំពេញ ៖ ពិតណាស់ លោក យឹម តាស្រង់ ជាអតីតផលិតកររបស់ផលិតកម្ម Galaxy Navatra ដែលទើបនឹងប្រកាសខ្លួនដើរចេញពីទ្រនំចាស់ខ្លួន ដើម្បីទៅបង្កើតមុខជំនួញផ្ទាល់ខ្លួន ផ្នែកផលិតផលសម្រស់វិញ យ៉ាងណាមិញ ទោះដើរចេញពីកៅអីចាស់ក្តី ប៉ុន្តែទំនាក់ទំនងរបស់រូបលោក និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែល្អូកល្អើននឹងគ្នាដូចមុន។

ជាពិសេស ថ្មីនេះៗ ក្នុងការជួបជុំសិល្បករខ្មែរ ដែលទើបនឹងឡើងជាឧកញ៉ាទាំងប៉ុន្មានដួងនោះ គេក្រឡេកឃើញមានវត្តមានរបស់ លោក យឹម តាស្រង់ផងដែរ។

យ៉ាងណាមិញ ទើបរំលងទៅមិនទាន់ប៉ុន្មានផង ថាអ្វីចេះខុសពេលនេះ លោក យឹម តាស្រង់ ត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់គោរមងារជា ឧកញ៉ា ដែលធ្វើឲ្យ ឧកញ៉ាថ្មីថ្មោងរូបនេះ ទទួលការអបអរសាទរជាច្រើនពីតារាខ្មែរ និងបងប្អូនមហាជនផងដែរ៕

 

មតិយោបល់