ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន ជ្រុលទៅបុកTOYOTA Prius ចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រាឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ស្រវឹងបើករថយន្ត TOYOTA Prius មួយគ្រឿងយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុករថយន្ត TOYOTA Prius មួយគ្រឿងទៀត កំពុងចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងបើករថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-1586 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកព្រូស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AZ-7636 កំពុងចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កមិនបានឈប់នោះទេ បែរជាបន្ថែមល្បឿន បើកគេចខ្លួនបានប្រមាណ៥០០ម៉ែត្រ ត្រូវប្រជាពលរដ្ឋឃើញហេតុការណ៍ស្ទាក់ចាប់បាន ។

នៅក្រោយពេលកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីខាងរថយន្តបង្ក ព្រមយករថយន្តភាគីខាងរងគ្រោះ ទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់