បរទេសៈ សម័យសង្គ្រាមលោកលើកទីII គឺយន្តហោះចម្បាំងមានតួនាទីសំខាន់បំផុតក្នុងការធ្វើសង្គ្រាម តែជឿឬទេថានៅក្នុងសង្រ្គាមនោះ មានរឿងចម្លែកជាច្រើន ដែលជាប្រាស្នាកើតឡើងនៅលើលំហអាកាសជាច្រើនលើក រហូតដល់សព្វថ្ងៃនេះក៏គ្មាននរណាម្នាក់អាចរកចម្លើយដ៏អាថ៍កំបាំងនេះបានដែរ។ នេះបើយោងតាម petmaya ចុះផ្សាយ។
១. យន្តហោះខ្មោចឆ្លងភព
ក្នុងកំឡុងពេលនៃសង្រ្គាមលោកលើកទីII នោះ គេបានប្រទះឃើញយន្តហោះចម្បាំងមួយដែលបានបាត់ខ្លួនជាយូរមកហើយ ដែលគ្មានផ្កាយរណបណាមួយអាចចាប់បាននោះទេ ក៏បុន្តែវាត្រូវបានលេចមុខឡើង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ អស់រយៈពេលជាង ៣០ ទៅ៤០ ឆ្នាំកន្លងមកមានរបាយការណ៍មួយនិយាយថា មានគូស្នេហ៍ទេសចរណ៍មួយគូ កំពុងតែដើរកំសាន្ដតាមដងផ្លូវ ស្រាប់តែប្រទះឃើញយន្តហោះចម្បាំងមានសណ្ឋានចាស់បំផុតខុសពីយន្តហោះបច្ចុប្បន្ន កំពុងតែភ្លឹកនឹងការសង្កេតផងនោះ នៅសុខៗស្រាប់យន្តហោះចម្បាំងបាត់ស្រមោលបាត់តែម្តង។
ពិតមែនហើយ រឿងរ៉ាវយន្តហោះចម្បាំងខ្មោចមួយនោះមិនត្រូវបាននរណាប្រទះជួបទៀតនោះឡើយ រហូតដល់មានអ្នកខ្លះសន្មតថា យន្តហោះចម្បាំងខ្មោចឆ្លងភពពីអតិតកាលមក ក៏ថាបាន។
២. យន្តហោះគ្មានមេបញ្ជាការ
បន្ទាប់ពីទាហានអាកាសមួយក្រុម បានធ្វើការហោះហើរទៅបំពេញភារៈកិច្ចដ៏គ្រោះថ្នាក់ ពេលនោះគ្រប់គ្នាបានត្រឡប់វិញដោយសុវត្ថិភាព លើកលែងតែយន្តហោះចម្បាំងមួយដែលបានបាត់ខ្លួនស្របពេលនោះ មិត្តភ័ក្ត្រទាហានមួយរូបបានស្ទុះស្ទាប្រញាប់ប្រញាល់ត្រឡប់ទៅជួយរកយន្តហោះចម្បាំងដែលបានបាត់ខ្លួននោះ។
មិនយូរប៉ុន្មាន ពួកទាហានបានរកឃើញយន្តហោះចម្បាំងដែលបាត់ នោះធ្លាក់នៅលើឆ្នេរខ្សាច់មួយកន្លែង។ អ្វីដែលគួរឲ្យកត់សំគាល់គឺ យន្តហោះចម្បាំងនោះគ្មានសាំងទាល់តែសោះ រួមទាំងមេទាហានដែលបញ្ជាការនៅក្នុងនោះក៏គ្មានស្រមោលផងដែរ។
៣. ការបាត់ខ្លួនរបស់ក្រុមយន្តហោះចម្បាំងទី១៩
រឿងរ៉ាវដែលបានកើតឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៤៥ អស់រយៈពេល៣ខែកន្លងមកក្នុងសង្គ្រាមលោកលើកទីII មានក្រុមយន្តហោះចម្បាំងទី១៩ មួយក្រុមរបស់ក្រុមចម្បាំង TBM Avenger សហរដ្ឋអាមេរិច បានចេញការហោះហើរ។
អ្វីដែលរន្ធត់បំផុតនៅពេល ដែលទទួលបានរលកសំលេងចុងក្រោយតាមរយៈវិទ្យុរបស់មេក្រុមដែលដឹកនាំយន្តហោះចម្បាំងទី១៩ មុនពេលពួកគេបានបាត់ខ្លួនទាំងអស់គ្នា។ចុងក្រោយគេបានរកឃើញសមាជិកទាំង១៤នាក់ តែបានបាត់បង់ជីវិតបាត់ទៅហើយ ។
៤.សង្រ្គាមនៅ UFO
យប់ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ១៩៤២ មានសាក្សីជាច្រើនរយនាក់ បានរាយការណ៍ថា មានពន្លឺចម្លែកបានលេចឡើងលើអាកាស ដែលជាសញ្ញាបញ្ជាក់ថាមានការលួចចូលរបស់កងទ័ព្ធអាកាស ដែលប៉ុន្មានខែមុននេះមានការលួចចូលរបស់ពួក “ភើល ហាប័រ”។
អស់រយៈពេលជាង ៣ម៉ោង ក៏មានការបាញ់ប្រយុទ្ធតតាំងគ្នាទៅវិញទៅមក តែគ្មានលទ្ធផលសម្រេចដែលប្រសើរនោះឡើយ ចុងក្រោយបានត្រឹមតែ បាត់បង់គ្រាប់ជាងចំនួន ១៤០០ គ្រាប់ នឹង ជីវិតពលទាហានជាង៥នាក់ប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការបាញ់តបតយ៉ាងត្របាញ់ខាងលើនោះឡើយ ចុងក្រោយបានត្រឹមតែប្រកាសថា នេះជាការភ្លាត់ស្នៀតប៉ុណ្ណោះ៕
អេបិល
មតិយោបល់