យោងតាមបទសម្ភាសន៍ចុងក្រោយជាមួយអ្នកនាងចាន់ សុផានី ដែលត្រូវគេស្គាល់ថាជាអតីតភរិយាមិនបានរៀបការជាមួយលោកហ្សូណូ គឺទំនាក់ទំនងរវាងលោកហ្សូណូ និងកូនស្រីមិនមានដូចឪពុក និងកូន ដូចគូស្នេហ៍ដែលបែកបាក់ខ្លះនោះទេ។ លោកហ្សូណូក៏រមែងមិននិយាយពីឈ្មោះរបស់កូនខ្លួន ដែលមិនខុសពីការបំបាត់ឈ្មោះនាង ដើម្បីកុំឲ្យមហាជនចាប់អារម្មណ៍ជាថ្មីថាលោកគឺមានកូនស្រីម្នាក់មុនពេលឡើងកូដខ្លាំងនោះផងដែរ។
អ្នកនាងចាន់ សុផានី និយាយថាកុំថាឡើងដល់ផ្ដល់អាហារកិច្ច ក្នុងនាមជាឪពុកដែលផ្ដល់ដំណក់ឈាមឲ្យកូន គឺសូម្បីតែក្ដីនឹករលឹកក្នុងនាមជាឪពុក និងកូន ក៏លោកហ្សូណូ មិនដែលផ្ដល់ឲ្យកូនស្រីរបស់ខ្លួនក្រោយពេលបែកគ្នានោះដែរ។ អ្នកនាងបានចាត់ទុកថាលោកហ្សូណូ បំបាត់ឈ្មោះកូនមិនរាប់ថាឈាម ក្នុងពេលអ្នកនាងដែលនាងក៏មិនត្រូវការការជ្រោមជ្រែងណាមួយពីតារាចម្រៀងដែលជាអតីតស្វាមីរបស់ខ្លួនរូបនេះដូចគ្នា។ អ្នកនាងនិយាយថា មិនត្រូវការឲ្យលោកហ្សូណូ មកទទួលភារកិច្ចណាមួយជាមួយកូនស្រីនោះទេ ប៉ុន្តែអ្នកនាងនឹងអស់ចិត្តបើលោកហ្សូណូមានការនិយាយពីកូន ឬបើកទូលាយឲ្យមហាជនដឹងថារូបលោកគឺមានកូនម្នាក់ដើម្បីឲ្យកូនអស់ចិត្ត។ អ្នកនាងថាក្រោយពេលខ្លួនខំប្រឹងប្រែងចិញ្ចឹមបានធំ និងដឹងក្ដីជាងមុន អ្នកនាងរឹតតែមិនចង់ឲ្យកូនស្គាល់ថាឪពុករបស់គេជាអ្នកណាដូចគ្នានៅពេលដែលលោកហ្សូណូ មិនដែលរំលឹកសូម្បីដំណក់ឈាមរបស់ខ្លួនក្រោយពេលបែកគ្នា។ អ្នកនាងថាមិនចង់រំលឹកឈ្មោះលោកហ្សូណូនោះទេ ហើយកូនស្រីរបស់អ្នកនាងគឺអ្នកនាងនឹងចិញ្ចឹមមើលថែឲ្យបានល្អ បើទោះជាគ្មានឪពុកឃុំគ្រង និងនឹកនាដូចក្មេងទូទៅ។
លោកហ្សូណូរមែងបដិសេធមិនផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងរឿងកូនស្រី និងស្នេហាចាស់ជាមួយអ្នកនាងចាន់ សុផានី នោះទេ ដោយលោកព្រលយថាមិនចង់រំលឹករឿងចាស់។
គួរបញ្ជាក់ផងដែរថា ស្នេហ៍រវាងលោកហ្សូណូ និងអ្នកនាងចាន់ សុផានី ត្រូវបានគេដឹងជាចំហរតាំងពីមុនតារាចម្រៀងរូបនេះហក់ចូលហង្សមាស។ អ្នកទាំងពីររួមរស់គ្នាជាប្ដីប្រពន្ធរហូតអ្នកនាងចាន់ សុផានី បង្កើតបានកូនស្រីម្នាក់ ក៏មានដំណឹងចែកផ្លូវ ដោយក្នុងពេលនោះល្បីថាគ្រួសារខាងប្រុសបំបែក និងដោយសារតែលោកហ្សូណូត្រូវការហក់លោតក្នុងសិល្បៈ ដែលអ្នកនាងចាន់ សុផានី មិនចង់ឲ្យធ្វើ៕
មតិយោបល់