ទោះបីជាមានវ័យ ៧២ឆ្នាំហើយក៏ដោយ តែកំពូលអ្នកច្នៃម៉ូដអាមេរិក Vera Wang នៅតែរក្សាបានរាងស្រឡូនដូចតារាម៉ូដែល។
ទោះបីជាកំពូលតារាហូលីវូដក៏ដោយ តែក៏មិនប្រាកដថាបានអ្នកច្នៃម៉ូដ Vera Wang ច្នៃរ៉ូបមង្គលការឲ្យដែរ ដ្បិតអ្នកច្នៃម៉ូដរូបនេះរើសអតិថិជនខ្លាំងណាស់។ ក្រៅពីមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយស្នាដៃរបស់ខ្លួននោះ អ្នកច្នៃម៉ូដចាស់វស្សារូបនេះ ក៏ទាក់ទាញចំណាប់អារម្មណ៍ដោយសារការពូកែរក្សារាងរបស់ខ្លួនផងដែរ។
ក្រោយពីមានអាយុ ៧២ឆ្នាំ ហើយគេតែងតែឃើញរូបនាងតែងបង្ហោះរូបស្អាតៗក្នុងបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានមហាជនជាច្រើន មានការកោតសរសើរជាខ្លាំង។ ទទឹមនឹងនេះដែរ បានបង្ហើបពីវិធីរក្សារូបរាង និងសម្រស់នៅតែស្អាត មិនចាស់តាមអាយុពេក។
Vera Wang តែងតែអនុវត្តលំហាត់ប្រាណ លេងកីឡាវាយកូនបាល់ជិះកង់ យ៉ាងតិច ៥ នាទីក្នុងមួយថ្ងៃ ជាពិសេសបានឈប់ទទួលទានភេសជ្ជៈដែលមានជាតិស្ករអស់រយៈពេល ១៥ ឆ្នាំមកហើយដើម្បីរក្សាសុខភាពនិងរាងស្អាតឲ្យនៅឋិតថេរ ។
ជាងនេះទៅទៀត អ្នករចនាម៉ូដរូបនេះ យកចិត្តទុកដាក់ខ្លាំងបំផុតទៅលើរបបអាហារ ហើយផ្តោតខ្លាំងលើពេលវេលាទទួលទានអាហារ ព្រោះវាទាក់ទងទៅនឹងសកម្មភាពខួរក្បាល។ មិនតែប៉ុណ្ណោះ អាហារពីរមុខដែលតែងតែរួមបញ្ចូលក្នុងអាហាររបស់ Vera Wang គឺត្រីនិងសាច់មាន់៕
មតិយោបល់