ភ្នំពេញៈ លោក ខៃ ប្រសិទ្ធ ដែលត្រូវជាអតីតប្តីអ្នកស្រី ពិសិដ្ឋ ពីលីកា (ស្លាប់) បានព្យាយាមផ្ញើថវិកាពីប្រទេសអូស្ត្រាលី ជួយដល់ អ្នរើសអេតចាយកម្សត់ម្នាក់ ចំថ្ងៃ«រំលឹកគុណឪពុក» ក្នុងប្រទេសអូស្រ្តាលី ។
ថវិកាដែលលោក ខៃ ប្រសិទ្ធ បានផ្ញើដល់ អ្នករើសអេតចាយកម្សត់ តាមរយៈ«មូលនិធិកុមារសាវិនកម្ពុជា» របស់តារាសម្តែង សាវិន ហ្វីលីព កាលពីថ្ងៃទី៤ ខែកញ្ញា ដើម្បីជួយដល់ទុរគតជនកម្សត់រូបនោះ ដែលគ្មានផ្ទះសម្បែងស្នាក់នៅ។
លោក សាវិន ហ្វីលីព បានថ្លែងប្រាប់ Post News ឲ្យដឹងថា ទុរគតជនកម្សត់ ដែលជាអ្នករើសអេតចាយនោះ មានឈ្មោះ សុច សាញ់ អាយុ ៧១ឆ្នាំ ដោយគ្មានផ្ទះសម្បែងស្នាក់នៅ យកផ្លូវថ្នល់ សួនច្បារជាផ្ទះ ។
លោក ហ្វីលីព ថា «ថវិកាដែលលោក ខៃ ប្រសិទ្ធ ផ្ញើជូនដល់បុរសរើសអេតចាយកម្ពុជា តាមរយៈមូលនិធិរបស់ខ្ញុំ ចំនួន ៤០ម៉ឺនរៀល ហើយ លោក ខៃ ប្រសិទ្ធ សូមឧទ្ទិសកុសលផលបុណ្យនេះជូនលោកឪពុករបស់គាត់ឈ្មោះ ខៃ ម៉ឺន ដែលបានទទួលអនិច្ចកម្ម»៕





មតិយោបល់