ព័ត៌មានជាតិ

អាវុធហត្ថខណ្ខដង្កោចុះអនុវត្តន៍ ដកហូតវិទ្យុទាក់ទង និងបកស្ទិកឃ័រខេមរៈភូមិមិន្ទ លើយានយន្តគ្រប់ប្រភេទ

ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថ លើផ្ទៃប្រទេសនិង ជាមេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ បានចេញបទបញ្ជាការទាំង១២ ខណ្ខឲ្យចុះអនុវត្តន៍ពង្រឹងសុវត្តិភាព ជូនថ្នាក់ដឹកនាំនិង ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើស ដែលតែងតែកើតឡើង នៅក្នុងរាជធានីភ្នំពេញ។

ដោយជនល្មើស ប្រើរូបភាពក្លែងបន្លំ ធ្វើជាសមត្ថកិច្ចដោយប្រើប្រាស់ប្រព័ន្ធ វិទ្យុទាក់ទងនិងខ្នោះ ដែលប្រជាពលរដ្ឋ ភាន់ច្រឡំស្មានតែ ជាសមត្ថកិច្ចដោយជនល្មើស បានឆ្លៀតឱកាសឆក់ប្លន់ បានសម្រេចជាញឹកញាប់ រួមទាំងបាញ់បោះ ដោយសេរីផងនោះ ទើបអាវុធហត្ថរាជធានីភ្នំពេញ មានការបញ្ជាផ្ទាល់ពី លោកសេនីយ៍ឯក រត្ន័ ស្រ៊ាង បានចេញ បញ្ជាឲ្យមេបញ្ជាការ អាវុធហត្ថទាំង១២ ខណ្ខចុះអនុវត្តន៍ ដកហូតប្រព័ន្ធវិទ្យុទាក់ទង (ID) និងយាន្តយន្ត គ្រប់ប្រភេទ ដែលពាក់ស្លាកលេខ ខេមរ:ភូមិមិន្ទ និងបកស្ទិកឃ័រខេមរ:ភូមិន្ទ គ្រប់គោលដៅសំខាន់ៗ ដែលបានចាប់អនុវត្តន៍ ចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៦នេះតទៅ ៕

បកស្ទិកឃ័រខេមរៈភូមិមិន្ទ2 បកស្ទិកឃ័រខេមរៈភូមិមិន្ទ1 បកស្ទិកឃ័រខេមរៈភូមិមិន្ទ

មតិយោបល់