ភ្នំពេញៈ យាយណាង ដែលជាតារាសម្តែង និងចម្រៀងអាយ៉ៃ ថតសុខៗ ស្រាប់តែបេះដូងធ្វើទុក្ខខ្លាំង រួចបាត់មាត់បាត់ក ធ្វើឲ្យក្រុមការងាភ័យស្លន់ស្លោរ យ៉ាងខ្លាំង។
បើតាមគណនីហ្វេសប៊ុក របស់តារាសម្តែង សាវិន ហ្វីលីព បានសរសេរនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឲ្យដឹងថា ម្សិលមិញជួយ យាយ ណាង ពេលបេះដូងគាត់ធ្វើទុក្ខខ្លាំង ថប់ដង្ហើមបាត់មាត់ បាត់ក ពេលកំពុងថតជាមួយខ្ញុំ អាណិតគាត់ណាស់ ម៉ែយើងម៉ែគេ ។
តារាសម្តែងខាងលើបានសរសេរបន្តថា គាត់អាយុ៧៣ឆ្នាំ ហើយនៅមកខំថតដើម្បីកម្រៃចិញ្ចឹមជីវិតចុងក្រោយទៀត ជូនពរឲ្យម៉ែ ណយ សំណាង ឆាប់ជានិងមានអាយុយឺនយូរ សូមសមាគមសិល្បះនិង សប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តាជួយបរិច្ចាកថវិការខ្លះៗជួយដល់គាត់យកបុណ្យផង..សុខភាពគាត់យ៉ាប់ខ្លាំងណាស់បើលោកអ្នកបានឃើញផ្ទាល់ភ្នែកដូចខ្ញុំ..៕
មតិយោបល់