ព័ត៌មានសិល្បៈ និងកម្សាន្ត

រងើកភ្លើងស្នេហ៍ចាស់ Rihana មិនទាន់រលត់​

បរទេស: គូស្នេហ៍គូចម្រៀងមួយគូ ដែលធ្លាប់មានភាពល្បីល្បាញកន្លងមក ឥឡូវបានត្រឡប់មកមានចំណងស្នេហ៍សារជាថ្មី ក្នុងរងើកភ្លើងចាស់ ។ នេះបើសារព័ត៌មាន M Thai បានផ្សាយចេញ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦។

នៅលើវេទិកាប្រគល់ពានរង្វាន់ MTV VMAs គូស្នេហ៍គូចម្រៀងមួយគូនេះ បានសាងភាពអស្ចារ្យជូនទស្សនិកជន ពួកគេបានបង្ហាញពីភាពផ្អែមល្ហែមនៅលើឆាកភ្លាមៗតែម្តង ។

ទស្សនិកជនមួយចំនួនបានចោទជសួរថា ” ថ្ងៃនេះ Rihana ឡើងមកបង្អួតស្នាមសាក់រូបត្រីឆ្លាម ដែលសំដៅដល់អតីតគូស្នេហ៍ចាស់ Drake មែនទេ? ” ជាងសាក់ល្បីឈ្មោះ Bang Bang បានបង្ហោះរូបស្នាមសាក់ រូបត្រីឆ្លាមដែលលោកបានសាក់ឲ្យមិត្តសម្លាញ់លោក នាង Rihana ដោយដៃផ្ទាល់របស់លោក។ Rihana បានបង្ហាញស្នាមសាក់នេះក្នុងគោលបំណងចង់បង្ហើបថា នាងនឹងអតីតសង្សាចាស់មានស្នាមសាក់ដូចគ្នា ក៏ជាការបង្ហាញថា រងើកភ្លើងស្នេហ៍របស់នាងមិនទាន់រលត់ទេ គឺកំពុងតែឆេះកញ្ជ្រោលហើយ៕

Rihana (1)

Rihana (2)

Rihana (3)

អេបិល

មតិយោបល់