ភ្នំពេញៈ នៅវេលារសៀលថ្ងៃទី៧ កញ្ញានេះ គេកត់សម្គាល់ថា ពិធីសន្និសីទកាសែតរបស់រឿង «ចន្រ្ទា» បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅផ្សារទំនើប អ៊ីអន។ នេះជាការបង្ហាញខ្លួនរបស់តួអង្គ និងផលិតកររឿង «ចន្រ្ទា» ជាលើកទី១ បន្ទាប់ពីរឿងមួយនេះ ត្រូវបានបើកសម្ពោធដាក់បញ្ចាំងនៅក្នុងប្រទេសថៃ។
តាមរយៈសន្និសីទកាសែត រឿងនេះត្រូវបានប្រកាសថា នឹងដាក់បញ្ចាំងតាមបណ្ដារោងភាពយន្ដក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៩ ខែកញ្ញា នេះតទៅ ដោយមានការរំពឹងយ៉ាងខ្លាំងថា នឹងមានអ្នកទស្សនាកុះករ ដូចគ្នានឹងនៅប្រទេសថៃនោះឡើយ។
នៅក្នុងវេទិកានារសៀលនេះ ក៏មានវត្តមានអ្នកសារព័ត៌មានថៃប្រចាំទូរទស្សន៍លេខ7ថៃ មកសម្ភាសន៍ផលិតករ និងតារាខ្មែរផងដែរ៕
https://youtu.be/jY9TJJlhOF4
មតិយោបល់