ភ្នំពេញៈ គិតមកត្រឹមពេលនេះ ចំណងស្នេហារវាង ចន ចាន់លក្ខិណា នៅតែបង្ហាញទៅកាន់ទស្សនិកជន យ៉ាងផ្អែមល្ហែម និងរឹងមាំបំផុត ដែលធ្វើឲ្យទស្សនិកជនមួយចំនួនសាទរ ចំណងស្នេហាគូស្នេហ៍រលកញីឈ្មោលមួយនេះ។
នៅរាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ គេឃើញ ចន ចាន់លក្ខិណា បានផ្ញើសារជាពិសេស ជូនពរថ្ងៃខួបកំណើតដល់មិត្តប្រុសរបស់ខ្លួន ប្រកបដោយអត្ថន័យខ្ពស់បំផុត។
ចន ចាន់លក្ខិណា បានសរសេរនៅលគណនីហ្វេសប៊ុកខ្លួនថា «Happy birthday honey & my only man ! សុំទោសឆ្នាំនេះអូនអត់បានរៀបចំកម្មវិធីសំរាប់បង ហើយបងក៏ដឹងថាអូនមិនមានពេលសំរាប់បងព្រោះតែការងារច្រើនដែលអូនត្រូវបំពេញ បងក៏មិនចូលចិត្តការរៀបចំពិធីទៀត អូនសង្ឃឹមនិងជូនពរអោយពួកយើងមានពេលលំហែកាយនៅក្រៅប្រទេស»។
ចន ចាន់លក្ខិណា បានបន្តសរសេរថា អូនដឹងថាបងចង់នាំអូនHoliday នៅបរទេស អូននិងព្យាយាមកាត់បន្ថយការងារដើម្បីសំរេចបំណងរបស់បងអោយបានឆាប់ !!! អរគុណចំពោះក្តីស្រលាញ់របស់បង មានពាក្យខ្លះដែលអូនមិនដែលនិយាយចំពោះបង តែនៅថ្ងៃ១បងនិងលឺពាក្យនោះ ជូនពរបងអោយជោគជ័យគ្រប់ភារកិច្ច និង ជូនពរអោយបំណងបងបានសំរេចក្នុងពេលឆាប់ៗនេះ សូមអោយរឿងចង្រៃនិងការខាតបង់ឆ្នាំចាស់ផ្លាស់មកជោគជ័យនាឆ្នាំថ្មីឆាប់ៗខាងមុខ Heng Loong។
ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក ហេង ឡុង ដែលត្រូវគេស្គាល់ច្បាស់ថា ជាមិត្តប្រុសរបស់ ចន ចាន់លក្ខិណា នោះ បានសរសេរតប ដោយផ្អែមល្ហែមបំផុត វិញថា «អគុណប្រពន្ធសំលាញ់ Chanlakhena Chorn ដែលតស៊ូជាមួយបង» ៕
លីដា
មតិយោបល់