ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

តៅមីង ជួយលក់ដំឡូងបារាំងម្តាយ ទោះរកចំណូលកប់ក្តោងពីសិល្បៈ

តៃវ៉ាន់ៈ តារាសម្តែង និងម៉ូដែលរបស់តៃវ៉ាន់លោក តៅ មីង គឺជាតារាជោគជ័យបំផុត ដោយរកចំណូលបាន២១លានដុល្លារក្នុង១ឆ្នាំ ប៉ុន្តែតារារូបនេះនៅតែនិយាយដាក់ខ្លួន។ នេះបើយោងតាម lollipop ចុះផ្សាយនៅមុននេះបន្តិចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។

ប្រភពខាងលើបានចុះថា គេឃើញ តៅ មីង ពាក់អាវយឺត ស្លៀកខោខ្លី និងទ្រនាប់ជើងផ្ទាត់ នៅផ្សារ Banqiao Market ក្នុងក្រុង ញ៉ូវតៃប៉ិ អង្គុយជួយលក់ដំឡូងបារាំងម្តាយ។

តារាអាយុ៣៦ឆ្នាំដែលជោគជាំនឹងភាពល្បីល្បាញ មួយរយៈចុងក្រោយនេះ តែងតែជួយដល់ក្រុមគ្រួសារ ជាពិសេសលក់ដំបូងបារាំងម្ដាយ ទោះបីជារកចំណូលបានកប់ពពកពីសិល្បៈក៏ដោយនោះ។

អ្នកលេងបណ្តាញអនឡាញបានលើកឡើងថា តៅ មីង ល្បីចឹង សមតែម្តាយរបស់គាត់នៅសុខស្រួល មិនសមមកលក់ចឹងៗនោះទេ ប៉ុន្តែក៏មានអ្នកលើកឡើងថា មកពីម្តាយរបស់គាត់នៅផ្ទះអផ្សុកពេក៕

photo_2016-06-07_12-20-48

មតិយោបល់