ព័ត៌មានកីឡា

រលកកម្ដៅក្ដៅពេក បណ្ដាលការប្រកួត La Liga សប្ដាហ៍នេះត្រូវលើកពេល

ដោយសារតែនៅអេស្ប៉ាញមានរលកកម្ដៅដល់ទៅ៤០អស្សា បណ្ដាលឱ្យការប្រកួត La Liga ជាច្រើនគូនៅចុងសប្ដាហ៍នេះ ត្រូវលើកពេលប្រកួត។ នេះបើតាមលោក Javier Tebas ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញបាននិយាយ។

ការពន្យាពេលប្រកួតនៅចុងសប្ដាហ៍ដោយសារតែក្ដៅពេក រួមមានទាំងការប្រកួតរបស់ Real Madrid ប៉ះ Osasuna និង Atletico Madrid ប៉ះ Celta Vigo ផងដែរ។ លោក Tebas បានបញ្ជាក់យ៉ាងដូច្នេះថាដោយសារតែវាក្ដៅដល់៤០អស្សារ ដូច្នេះការប្រកួតមួយចំនួនមិនអាចធ្វើបានធម្មតាបាននោះទេ។ ការលេងបាល់ទាត់ ឱ្យតែសីតុណ្ហភាពឡើងដល់៣៦អង្សារនោះ គ្មាននរណាលេងបានឡើយ វាប៉ះពាល់ដល់សុខភាពខ្លាំង។

la-liga-2

នៅប្រទេសអេស្ប៉ាញបានសប្ដាហ៍មកនេះ មានការប្រែប្រួលអាកាសធាតុខ្លាំងមែនទែន ដោយកាលពីចុងខែសីហាកន្លងទៅនេះ តំបន់មួយចំនួនបានឡើងដល់៣២អស្សារទៅហើយ ខណៈដែលសីតណ្ហភាពនេះនៅតែបន្ដកើនឡើងទៀត៕

la-liga-3

មតិយោបល់