ព័ត៌មានសិល្បៈ និងកម្សាន្ត

អេដា ខកគម្រោងដើរ លើកំរាលព្រំប្រចាំឆ្នាំ

ភ្នំពេញៈ នៅថ្ងៃទី១៧ កញ្ញាខាងមុខ ស្ថាបនិកគ្រុប«គ្រួសារតារាកម្ពុជា» និងសាកលវិទ្យាល័យន័រតុន ផ្នែកនិស្សិតពេទ្យ នឹងសហការគ្នារៀបចំ ព្រឹត្តិការណ៍ប្រគំតន្ត្រី និងដើរលើកំរាលព្រំ ដ៏អស្ចារ្យមួយប្រចាំឆ្នាំ ដើម្បីស្វែងរកថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែគួរឲ្យស្ដាយតារាចម្រៀង Original Song កញ្ញាអេដា ដែលមានឈ្មោះក្នុងបញ្ជីធ្វើជា តារាចម្រៀងដើរលើកំរាលព្រំនេះ បែរជាមានភារៈផ្ទាល់ខ្លួន ហើយត្រូវអវត្តមានទៅវិញ។

ប្រភពពីស្ថាបនិកGroup «គ្រួសារតារាកម្ពុជា» បានអះអាងថាកញ្ញាអេតា ត្រូវមានភារៈចេញទៅថៃ ជាបន្ទាន់នៅថ្ងៃទី១៦ កញ្ញាខាងមុខ ហើយដោយនាងមកមិនទាន់ សម្រាប់ការប្រគំតន្ត្រី និងដើរលើកំរាលព្រំ ដ៏អស្ចារ្យមួយនេះ ទើបនឹងសម្រេចចិត្តខកខាន។ ប្រភពពីអ្នករៀបចំកម្មវិធី បានអះអាងថា នាងមានការសោកស្ដាយខ្លាំងណាស់ ហើយក៏មានមិនចង់បាត់មុខ ពីកម្មវិធីសប្បុរសធម៌ ជាទ្រង់ទ្រាយធំនោះដែរ ប៉ុន្តែមកពីខាងក្រុមហ៊ុន ដែលទាក់ទងនាងឲ្យ ចេញថតស្ពតថ្មីមួយតម្រូវជ្រើសយក ថ្ងៃនោះឲ្យទៅថតនៅក្នុងប្រទេសថៃ ទើបនាងសម្រេចចិត្តដកខ្លួន។ អវត្តមានរបស់នាងត្រូវ បានជំនួសដោយលោក ម៉ា ច័ន្ទបញ្ញា ជាតារាចម្រៀង Original Song ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងដូចគ្នា ខណៈដែលព្រឹត្តិការណ៍នេះ នឹងក្លាយជាការប្រគំតន្ត្រី ជួបជាមួយអ្នកគាំទ្រ លើកំរាលព្រំដ៏អស្ចារ្យមួយប្រចាំឆ្នាំ សម្រាប់ឱកាសស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះ នឹងមានតារាៗល្បីឈ្មោះចូលរួមរហូតដល់៣០រូប ដោយថាអ្នកចូលទស្សនា ដោយសេរីនឹងមានឱកាសថតរូប ផ្ទាល់ជាមួយតារាល្បីៗ ទាំងនោះនៅលើកំរាលព្រំ ដែលមានអ្នកសារព័ត៌មាន កុះករចូលរួមផ្ដិតយករូបភាព។ ព្រឹត្តិការណ៍ដើរលើកំរាលព្រំក្រហម ទ្រង់ទ្រាយធំប្រចាំឆ្នាំនេះ ក៏នឹងធ្វើការផ្សាយផ្ទាល់ផ្ដាច់មុខលើផេក Post News Media និង Post Komsan នៅល្ងាចថ្ងៃទី១៧ កញ្ញា ពីសាលាន័រតុន ចាប់ពីម៉ោង៤រសៀលផងដែរ ៕

%e1%9e%a2%e1%9f%81%e1%9e%8a%e1%9e%b6%e1%9f%a1%e1%9f%a2%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bd%e1%9e%9f%e1%9e%b6%e1%9e%9a%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%98%e1%9f%92%e1%9e%96%e1%9e%bb%e1%9e%87%e1%9e%b6%e1%9e%a2%e1%9f%81%e1%9e%8a%e1%9e%b6-1%e1%9e%a2%e1%9f%81%e1%9e%8a%e1%9e%b6-2%e1%9e%a2%e1%9f%81%e1%9e%8a%e1%9e%b6-4%e1%9e%a2%e1%9f%81%e1%9e%8a%e1%9e%b6-5%e1%9e%a2%e1%9f%81%e1%9e%8a%e1%9e%b6-6

មតិយោបល់