ព័ត៌មានជាតិ

បើករថយន្ដកែច្នៃដឹកដើមឫស្សីរេចង្កូតបុកដើមឈើ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល

បាត់ដំបងៈ បើកបររថយន្តកែច្នៃដឹកដើមឫស្សីពេញ ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយត្ន័ រេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកនឹងដើមឈើ​យ៉ាងពេញ​ទំហឹង បណ្តាលឲ្យយុវជនម្នាក់២នាក់រងរបួសធ្ងន់និងស្រាល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣៧នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ទី១ឈ្មោះ មុល ឡាប្រេះ ភេទប្រុស អាយុ ២០ឆ្នាំ ជាអ្នកបើកបររថយន្តរបួសធ្ងន់ និងជនសង្ស័យទី២ឈ្មោះ ងិន សុផាត ភេទប្រុស អាយុ២០ឆ្នាំ របួសស្រាល អ្នកទាំង២ស្នាក់នៅ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេយុ គេបានឃើញរថយន្តកែច្នៃមួយគ្រឿង មានដឹកដើមឫស្សីពេញលើរថយន្ត បានបើកបរក្នុងទិសដៅ​ពីត្បូងទៅជើងដោយល្បឿនយ៉ាងលឿន លុះដល់ចំណុចខាងលើ ក៏បានរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកជាមួយនឹងដើមឈើមួយដើម បណ្តាលរងរបួសធ្ងន់ម្នាក់ និងរបួស​ស្រាល ម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។ ចំណែករថយន្តច្នៃ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំពេជ្រចិន្តា ជាបណ្តោះអាសន្ន ៕

គ្រោះថ្នាក់ចរាចរគ្រោះថ្នាក់ចរាចរគ្រោះថ្នាក់ចរាចរ

មតិយោបល់