ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូរ៉េខាងជើងទទួលបានជោគជ័យ ក្នុងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៥របស់ខ្លួន

កូរ៉េ: នៅមុននេះបន្តិចកូរ៉េខាងជើង បានអះអាងថា ខ្លួនទទួលបានជោគជ័យ ក្នុងការបាញ់សាកល្បងអាវុធ នុយក្លេអ៊ែរលើកទី៥។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា នេះជាការធ្វើតេស្តនុយក្លេអ៊ែរ ដ៏ធំជាងគេបំផុត មិនធ្លាប់មានរបស់កូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun -hye បានហៅវាថា ជាទង្វើមួយនៃការ បំផ្លាញខ្លួនឯង ដែលបង្ហាញពីការឆ្គួតទ្បប់របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

ការបាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរនេះ ត្រូវបានក្រសួងការពារជាតិកូរ៉េខាងត្បូង បញ្ជាក់ថា គឺជាមូលហេតុដែលនាំឲ្យកើតមានគ្រោះរញ្ជួយដី កម្រិត ៥,៣ រ៉ិចទ័រ នៅក្នុងប្រទេសនេះ៕

north-korea-claims-success-in-fifth-nuclear-test

មតិយោបល់