ព័ត៌មានសិល្បៈ និងកម្សាន្ត

គួរឲ្យអាសូរណាស់! សត្វផេនឃ្វីនជាច្រើនក្បាល ងាប់ដោយសារការកំពប់ប្រេងក្នុងសមុទ្រ

បារាំង: បន្ទាប់ពីមានការហៀរកំពប់ប្រេងនៅក្នុងឈូងសមុទ្រ Algoa​ សត្វផេនឃ្វីន ចំនួន ៩២ ក្បាលរបស់ អាហ្រ្វិកខាងត្បូង ត្រូវបានគេបញ្ជូនទៅប្រទេសបារាំង ដើម្បីជួយសង្រ្គោះ ដែលពួកវាខ្លះនៅតូចៗ មានសភាពដូចកូនមាន់ មានចំនួន ៦១ក្បាល។ នេះបើយោងតាមតាមព័ត៌មាន TV Pool បានស្រង់ពី sanccob.co.za នៅថ្ងៃទី១២ ខែកញ្ញា ថ្មីៗនេះ។

ភាគច្រើននៃសត្វផេនឃ្វីន ត្រូវបានទទឹកជោគជាំយ៉ាងខ្លាំងដោយសារប្រេង ហើយមាន ៩០% បានបាត់បង់ជីវិតនៅក្នុងសមុទ្រប្រេង ដោយសារតែសារធាតុប្រេងដែរអាចបំបែកប្រព័ន្ធការពារ នៃការជ្រាបទឹកពីធម្មជាតិរបស់សត្វផេនឃ្វីននីមួយៗ ដែលជាហេតុនាំឲ្យបក្សីផេនឃ្វីន មិនអាចរក្សាសីតុណ្ហភាពក្នុងរាងកាយរបស់វាបាន ទើបធ្វើឲ្យរាងកាយមានការថយចុះកម្តៅ នឹងងាយចាញ់ភាពត្រជាក់របស់ទឹកសមុទ្រ។

បន្ថែមពីនេះទៀត សារធាតុប្រេងទាំងនោះ អាចបណ្ដាលឲ្យរលាកស្បែកនិងភ្នែកយ៉ាងធ្ងន់ធ្ងរ។ ដើម្បីព្យាបាលសត្វផេនឃ្វីន អាជ្ញាធរព្យាយាមជូតខ្លួននិង ស្លាបរបស់ពួកវាដើម្បីយកប្រេងចេញ ហើយសម្រាប់ ផេនឃ្វីន ខ្លះទៀតអាចមានដំបៅ ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គចុះខ្សោយ ដូច្នេះ ពួកវាត្រូវការការថែទាំនិងការព្យាបាល ដោយលាងជាតិប្រេងឲ្យស្ងួតពីខ្លួនអស់ ទើបមានសង្ឃឹមរស់។
សូមបញ្ជាក់ការបរិច្ចាគកន្សែងជារឿងមួយដែលអាជ្ញាធរ កំពុងអំពាវនាវយ៉ាងខ្លាំង។ ប្រសិនបើអ្នកអាច ជួយបរិច្ចាគសូមទំនាក់ទំនងទៅមណ្ឌល SANCCOB ទីក្រុង Cape ប្រទេសបារាំង៕

pan-1

pan-2
អេបិល​

មតិយោបល់