ព័ត៌មានជាតិ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចម្នាក់ កំពុងពាក់ព័ន្ធករណ៍រកស៊ីដឹកឈើ

រតនគិរីៈ នរគបាលបទល្មើសសេដ្ឋកិច្ចខេត្តម្នាក់ ដែលគេស្គាល់ឈ្មោះ ផែនចាន់វិបុល (ហៅឆើត) កំពុងជាប់ពាក់ព័ន្ធរកស៊ីនិង ដឹកជញ្ចូនឈើប្រណិត យ៉ាងសកម្ម ដោយបានប្រើរថយន្តម៉ាក នីសាន់ ២បាំង ពណ៍កណ្តុលប្រម៉េះ ធ្វើជាមធ្យោបាយ ដឹកជញ្ចូន ឈើដោយខុសច្បាប់ចេញពី ស្រុកកូនមុំ ចូលមក ក្រុងបានលុង ជារៀលរាល់ថ្ងៃរាល់យប់ ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៦នេះ រថយន្តប្រភេទនីសាន់២បាំងនេះ ដែលជាកម្មសិទ្ធរបស់លោក ផែនចាន់វីបុល (ហៅ ឆើត) នេះបានធ្វើការដឹកជញ្ជួនឈើប្រណិត ដោយខុសច្បាប់ចេញពី ស្រុកកូនមុំ ឆ្ពោះចូលមកក្រុងបានលុង ហើយត្រូវបានក្រុមអ្នកសារព័ត៌មាន ជាច្រើននាក់ តាមប្រម៉ាញហើយផ្តិតយក រូបភាពរថយន្ត ពីក្រោយជាប់រហូតខណៈពេល ដែលក្រុមអ្នកសារព័ត៌មាន ទូរស័ព្ទទៅលោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើលំផាត់ ដើម្បីសុំការសហការបែរ ជាទូរស័ព្ទចុចចូលជាច្រើនដង តែលោកមិនបានទទួល ប្រហែលជា នាយសង្កាត់រូបនេះ ត្រូវថ្នាំសណ្តំរបស់មេឈ្មួញឈើនេះ ហើយមើលទៅ ។

ទាក់ទិនទៅនិងមន្រ្តីនគបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ឈ្មោះ ផែនចាន់វីបុល ហៅ ឆើត ដែលរកស៊ីដឹកជញ្ជូនឈើ ដោយខុសច្បាប់ខាងលើនេះ ត្រូវបានមជ្ឍដ្ឋានទូរទៅ នៅក្រុងបានលុងនិង ស្រុកកូនមុំ បានរិះគន់ចំៗ ទៅនឹងនគបាលរូបនេះ ប្រហែលជាមានអាងខ្នងបង្អែក អ្វីនៅពីក្រោយ ហើយមើលទៅ? បានជាហ៊ានថ្លើមធំ ដឹកជញ្ជូនឈើដោយខុសច្បាប់ ដែលជាការអនុវត្តផ្ទុយទៅនិង បទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែលើកឡើងថា មន្រ្តីនគរបាលទាំងអស់ ត្រូវដកខ្លួនឲ្យឆ្ងាយពី បទល្មើសព្រៃឈើបន្ទាន់ ។

ចំណែក លោក នូវ ដារ៉ា នាយការិយាល័យនគបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រតនគិរី លោកបានបញ្ចាក់ឲ្យដឹងថា ឈ្មោះ ផែនចាន់វិបុល នេះលោកធ្លាប់បានហៅ មកធ្វើកិច្ចសន្យាម្តងរួចមកហើយ ដោយហាមដាច់ខាតមិនឲ្យរកស៊ីដឹកឈើ ខុសច្បាប់ ពីបទល្មើសព្រៃឈើ បើនៅតែប្រព្រឹត្តបន្តទៀត លោកនិងចាត់វិធានការតាមផ្លូវច្បាប់។ តែផ្ទុយទៅវិញ នគបាលរូបនេះនៅតែប្រព្រឹត្តដឹកបទល្មើស ឈើប្រណិតដដែល ឬមួយលោក នូ ដារ៉ា ហៅ ឈុន មិនហ៊ានជាមួយ ផែន ចាន់វិបុល ហៅ ឆើត ទេដឹងថានិយាយឲ្យរួចផុតពីមាត់ទៅ? ៕

https://www.youtube.com/watch?v=HeF4DCuI47U&feature=youtu.be

%e1%9e%8a%e1%9e%b9%e1%9e%80%e1%9e%88%e1%9e%be %e1%9e%8a%e1%9e%b9%e1%9e%80%e1%9e%88%e1%9e%be%e1%9f%a1

មតិយោបល់