ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង​រ៉េ​ប Ludacris ភ្ជាប់ពាក្យ​ម្សិលមិញ​

​តារាចម្រៀង​រ៉េ​ប Ludacris នៅ​ថ្ងៃ​សុក្រ​ទី​២៦​ខែ​ធ្នូ ឆ្នាំ ២០១៤ ម្សិលមិញ​នេះ បាន​ស្នើសុំ​ភ្ជាប់ពាក្យ​ជាមួយ​មិត្តស្រី​របស់ខ្លួន​នាង Eudoxie Agnan ព្រមទាំង​ទទួលបាន​ចម្លើយ “Yes”​។​
Ludacris ជា​តារា​ចម្រៀង​រ៉េ​ប ដែល​មាន​វ័យ ៣៧​ឆ្នាំ បាន​ទាក់ទង​ជាមួយ​នឹង​នាង Eudoxie Agnan វ័យ ២៧​ឆ្នាំ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទើបតែ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​ស្នើសុំ​នាង​ភ្ជាប់ពាក្យ ខណៈ​ដែល​ពូកគេ​កំពុងតែ​ជួបជុំ​មិត្ត​ភ័ក្តិ​ជាច្រើន​។ Ludacris បាន​ប្រាប់​ទៅកាន់ Eudoxie Agnan ឲ្យ​ក្រឡេក​ទៅ​មើល​វាលស្មៅ​តាម​បង្អួច ពេលនោះ នាង Eudoxie Agnan បានឃើញ​អក្សរ​មួយ​ឃ្លា​សរសេរ​ដោយ​ប្រើ​ភ្លើងពណ៌​ថា «Eudoxie, will you marry me?» ដែល​មួយ​ឃ្លារ​នេះ​បាន​ធ្វើឲ្យ Eudoxie Agnan រំភើប​ជាខ្លាំង និង​បាន​និយាយថា “HELL YES!” មានន័យ​ថា​យល់ព្រម​៕​
ludacris-engaged-lead
ទស្សនាងបទ Party Girls របស់ Ludacris ដូចខាងក្រោមនេះ៖

មតិយោបល់