តារាសម្តែង និងចម្រៀងថៃ លោក ដូមផាកនឡាម បានសម្រេចចិត្ត នាំម្តាយ និងសង្សារ ទៅឆ្លងខួបកំណើតរបស់ខ្លួន នៅវត្ត ស្របពេលដែលចេញ MV ថ្មីរបស់ខ្លួនចេញជាផ្លូវការ។
យោងតាមគេហទំព័រ TV POOL បានចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ថា វាជារឿងធម្មតាទេ រវាងគូសង្សារដែលមានភាពផ្អែមល្ហែម ថែមទាំងស្រលាញ់គ្នាខ្លាំង ដូច Metal និង Domepakornlam អីចឹង ព្រោះថា កាលពីថ្ងៃទី១២ ខែកញ្ញា ថ្មីៗ សង្សាររបស់ Dome បានរៀបចំខួបកំណើតឲ្យ Dome យ៉ាងភ្ញាក់ផ្អើលដែលធ្វើឲ្យសាមីខ្លួនម្ចាស់រំភើបដល់រកពាក្យវាចារមិនចេញ។
Domepakornlam តារាសង្ហាវ័យ៣៧ឆ្នាំ នាំម្ដាយនិងសង្សារស្រីទៅវត្តដើម្បីធ្វើបុណ្យសាងកុសលនាថ្ងៃខួបកំណើតរបស់ខ្លួន ។ ខណៈនោះដែរ លោកបានបង្ហើបប្រាប់ប្រិយមិត្តផងដែលថា ថ្ងៃនេះ MVចម្រៀងថ្មីលោកបានចេញជាផ្លូវការហើយដែលមានចំណងជើងថា Every Night Stand សូមកុំភ្លេចជួយគាំទ្របទចម្រៀងរបស់ទាំងអស់គ្នាផង៕
សូមទស្សនា Mv ចម្រៀងរបស់ Domepakornlam ខាងក្រោមនេះ៖
អេបិល
មតិយោបល់