គណកម្មការ ព្រឹត្តិការណ៍ Mister Tourism and Culture Universe 2019 បានប្រកាសនៅមុននេះបន្តិច ពីការបោះឆ្នោតលើផេករបស់ខ្លួនជាផ្លូវការហើយ ដើម្បីស្វែងរកបេក្ខជនមួយរូប ឲ្យគ្រងតំណែងតារាប្រជាប្រិយភាព។ លោក ហុី ប៑ុន្ថា តំណាងពីប្រទេសកម្ពុជា ក៏ស្ថិតក្នុងបញ្ជីឲ្យបោះឆ្នោតនោះ ដោយលោក និងអ្នកគាំទ្រទទូចឲ្យមានការចូលរួម Like និង Share ឲ្យបានស្រុះដៃ ដើម្បីកុំផ្ដល់ឱកាសឲ្យ លោកទទួលបានពានមួយ ត្រលប់មកវិញជាមុខមាត់របស់កម្ពុជា។
លក្ខណ្ឌនៃការបោះឆ្នោតនេះ គឺតម្រូវឲ្យចូលផេក ដែលបានភ្ជាប់លីងនៅក្នុងអត្ថបទនេះ ដោយជ្រើសរើសរករូបរបស់លោក ហុី ប៑ុន្ថា បេក្ខភាពពីកម្ពុជា ហើយធ្វើការ Like និង Share ដើម្បីយកពិន្ទុ។ រាល់ការ Like មួយទទួលបាន១ពិន្ទុ និងការ Share មួយទទួលបាន១ពិន្ទុ តែលុះតែអ្នក Share ដោយភ្ជាប់ពាក្យថា #MMTCU ទើបទទួលបានពិន្ទុ។ កម្មវិធីប្រកាសថា៖
សូមធ្វើការ like and share
1 Like = 1 ពិន្ទុ
1 Share = 1 ពិន្ទុ
សូម like sticker 👍 ប្រើ stickers ♥️ ហើយកុំភ្លេចដាក់ #MMTCU រាល់ពេល Share
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះ ធ្វើឡើងតាំងពីថ្ងៃទី ២២ ដោយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហានេះ ខណៈដែលបេក្ខជនរបស់កម្ពុជា គឺលោក ហុី ប៑ុន្ថា បានយកឈុតរាជបុត្រនាគរាជ ដែលច្នៃយ៉ាងផ្ចិតផ្ចង់ពីអ្នកច្នៃម៉ូដខ្មែរអស់ទឹកប្រាក់ប្រមាណ ៦ពាន់ដុល្លារ យកទៅប្រកួត។ ការប្រកួតនេះ ក៏មានការប្រកួតជ្រើសរើសកញ្ញាឯកផងដែរ ដោយមានបេក្ខជន និងបេក្ខនារី មកពីប្រទេសផ្សេងគ្នារហូតដល់ជាង៣០៕
https://m.facebook.com/media/set/?set=a.687871411624608&type=3&d=m&s=100001817580636
មតិយោបល់