ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោរសារិន សារីណូ បានរៀបចំកម្មវិធី ប្រកាសតែងតាំងមុខតំណែង នៅអូរយ៉ាដាវ

រតនគិរីៈ នៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានរៀបចំកម្មវិធី ប្រកាសតែងតាំងមុខតំណែងនឹង ផ្ទេរភារកិច្ច នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

បើតាមសំដីរបស់ លោកឧត្តមសេនីយ៍ទោរសារិន សារីណូ ប្រធាននាយកដ្ឋាន ច្រកទ្វារទី២ នៃអគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក កង សារឿន ប្រធានស្នាក់ការ ច្រកទ្វារអន្តជាតិអូរយ៉ាដាវ នឹងលោកឧត្តម សេនីយ៍ត្រី ងួន គឿនស្នងការនគបាល ខេត្តរតនគិរី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ការផ្លាស់ប្តូរមុខតំណែងនេះ លោកវរសេនីយ៍ឯកឡុង រក្ខា អត្តលេខ០៧១៣៧ ពីនាយប៉ុស្តិ៍ច្រកទ្វារ ព្រំដែនអន្តជាតិ អូរយ៉ាដាវ ទៅជានាយការិយាល័យ និតិកម្មនៃនាយកដ្ឋាន រដ្ឋបាល តំឡើងតួនាទី លោកវរសេនីយ៍ទោរ អត្តលេខ៥៨៥៩១ ពីនាយរងប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តជាតិ ត្រពាំងផ្លុង ទៅជានាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តជាតិ អូរយ៉ាដាវ នៃនាយកដ្ឋាន ច្រកទ្វារទី២វិញ ។

លោក កង សារឿន ប្រធានស្នាក់ការច្រកអន្តជាតិ ព្រំដែនអូរយ៉ាដាវ បានអានរបាយការណ៍ទាក់ទិននឹង ប្រកាសមុខតំណែងនេះចប់ លោកឧត្តមសេនីយ៍ទោរ សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានមានប្រសាសន៍ផ្តាំផ្ញើដល់ លោក អ៊ី ចំរើន ដែលបានតែងតាំងមុខតំណែងថ្មី ត្រូវចេះគោរពតួនាទី របស់ខ្លួនហើយស្រលាញ់កូនចៅ ដែលនៅក្រោមឱវាទ ផ្តល់នៅមតិមួយចំនួន ពាក់ព័ន្ធនៃដំណើរការ ការងារជាប្រចាំថ្ងៃ នូវក្នុងរង្វង់វិសាលរភាព ច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ដើម្បីធានាឲ្យបាន ប្រសិទ្ធភាពនឹង សកម្មភាពការងារទាក់ទងទៅនឹង តួនាទីភារកិច្ចរបស់អង្គភាព ជំនាញនីមួយៗ ដែលបាន ចែងក្នុងអនុក្រិត្យ ៦៤អ ន ក្រ ប ក របស់រាជរដ្ឋាភិបាលកម្ពុជានឹង ខិតខំរឹតចំណងសាមគ្គីភាព ឯភាព ឲ្យបានល្អព្រមទាំង ការទំនាក់ទំនងនឹង កិច្ចប្រតិបត្តិការល្អ ជាមួយស្ថាប័នជំនាញ ពាក់ព័ន្ធអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជាពិសេស សមភាគីវៀតណាម ។

បើតាមរាយការណ៍ជាក់លាក់ ទៅថ្នាក់ដឹកនាំ (ឧ.កូនចៅ ស្នើសុំសម្រសម្រួលណែនាំ កំហុសលើកទី១.២.៣ ឲ្យអស់លទ្ធភាព នូវមិនរាងចាលដាក់ទៅថ្នាក់ដឹកនាំ សម្រេច ) ។ រក្សាឲ្យបានល្អនូវក្រមសិលធម៌វិជ្ជាជីវៈ ក្នុងនាមថ្នាក់ដឹកនាំ (អត់ច្រង៉េងច្រង៉ាង អត់ដឹងចាស់ទុំនេះ ជាអំពើមិនល្អរបស់យើង ) យកចិត្តទុកដាក់ ខ្ពស់បំផុត ដែលថ្នាក់ដឹកនាំ បានប្រគល់នូវតួនាទីភារកិច្ចថ្មី ជានាយប៉ុស្តិ៍នគរបាល ច្រកទ្វារ នឹងបន្តគោរព នឹងអនុវត្តន៍ឲ្យ បាននូវគោលនយោបាយ នឹងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញ ក្នុងការផ្តល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ទទួលបានឆាប់រហ័ស ទាន់ចិត្តស្របទៅតាម អភិក្រម៤យ៉ាង(ឆ្លុះកញ្ចក់ មុចទឹក ដុសក្អែល នឹងព្យាបាល) នឹងអភិក្រម៣យ៉ាង ចុងក្រោយ (ធ្វើឲ្យបាន ធ្វើឲ្យលឿននឹង ធ្វើឲ្យមានតម្លាភាព) ៕

%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%91%e1%9f%81%e1%9e%9a%e1%9e%8a%e1%9f%86%e1%9e%8e%e1%9f%82%e1%9e%84-1%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%91%e1%9f%81%e1%9e%9a%e1%9e%8a%e1%9f%86%e1%9e%8e%e1%9f%82%e1%9e%84-2%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%91%e1%9f%81%e1%9e%9a%e1%9e%8a%e1%9f%86%e1%9e%8e%e1%9f%82%e1%9e%84-3%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%91%e1%9f%81%e1%9e%9a%e1%9e%8a%e1%9f%86%e1%9e%8e%e1%9f%82%e1%9e%84-4%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%91%e1%9f%81%e1%9e%9a%e1%9e%8a%e1%9f%86%e1%9e%8e%e1%9f%82%e1%9e%84-5%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%91%e1%9f%81%e1%9e%9a%e1%9e%8a%e1%9f%86%e1%9e%8e%e1%9f%82%e1%9e%84-6

មតិយោបល់