ព័ត៌មានជាតិ

ប្រទះឃើញកាំភ្លើងធន់ធ្ងន់មួយដើម នៅក្នុងស្រុកក្រវ៉ាញ

ពោធិ៍សាត់: បុរសម្នាក់បានប្រទះឃើញកាំភ្លើងធន់ធ្ងន់ ដែលបន្សល់ទុកពីសម័យសង្គ្រាមមួយដើម កប់ក្នុងព្រៃប្រញាប់រាយការណ៍​ជូនសមត្ថកិច្ចនគរ​បាលស្រុកសំរោង ចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថៃ្ងទី១២ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចត្រាំនង្គល ក្នុងភូមិវាល ឃុំសំរោង ស្រុក ភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថាកាំភ្លើងធន់ធ្ងន់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋឈ្មោះ ប្រាក់ សំអៀក ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិវាល ឃុំសំរោង ។ ក្រោយពីទទួល​បាន​សេចក្តីរាយការណ៍រួចមក កម្លាំងនគរបាលស្រុកសំរោង បានចុះមកពិនិត្យដល់កន្លែងកើតហេតុ និងបាននាំយកកាំភ្លើងខាងលើ យកមករក្សាទុកនៅប៉ុស្តិ៍តែម្តង ចៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ ដល់បងប្អូនប្រជាពលរដ្ឋ៕

ប្រទះឃើញកាំភ្លើង

ប្រទះឃើញកាំភ្លើង

ប្រទះឃើញកាំភ្លើង

មតិយោបល់