ព័ត៌មានសិល្បៈ និងកម្សាន្ត

នារីឥណ្ឌាវ័យ១៩ឆ្នាំត្រូវគេជះទឹកអាស៊ីត តែនៅមានឱកាស​បង្ហាញម៉ូដ

នារីវ័យក្មេងរបស់ឥណ្ឌាម្នាក់ ត្រូវបានគេជះទឹកអាស៊ីតខ្ទិចផ្ទៃមុខនិងកែវភ្នែកមួយចំហៀង តែនាងមិនព្រមចុះចាញ់នឹងវាសនា ដោយបន្តក្រោយកឈរជាមួយនិង ជីវិតបែបនេះ។

យោងតាមសារព័ត៌មាន TV POOL បានបង្ហើបរឿងរ៉ាវរបស់នារីឥណ្ឌាឈ្មោះ Reshma Quereshi អាយុ១៩ឆ្នាំនាងពិតជាសំណាងអាក្រក់បំផុតដែលត្រូវគេជះទឹកអាស៊ីតកាលពីពីរឆ្នាំមុន ដែលធ្វើឲ្យខ្ទិចផ្ទៃមុខនិងកែវភ្នែកមួយចំហៀង ក៏ប៉ុន្ដែនាងនៅតែមិនព្រមចុះចាញ់ក្នុងឆាកជីវិតឡើយ នាងរស់នៅប្រើជីវិតដោយគ្មានការខ្លាចរអាក្នុងភាពអៀនខ្មាស់។

បើទោះបីស្បែកមុខនាងមិនស្អាតដូចអ្នកដទៃ តែនាងនៅតែជំនះនិងជោគវាសនាអាក្រក់មួយនេះ ដោយនាងហ៊ានចេញមកបង្ហាញឲ្យពិភពលោកបានឃើញរូបនាងពិត ហើយទទួលយកការដើរបង្ហាញម៉ូដ មួយលំដាប់ពិភពលោក ក្នុងកម្មវិធី New York Fashion Week 2016 ដើម្បីឲ្យពិភពលោកបានឃើញភាពស្រស់ស្អាតរបស់នាង។

អ្នកចូលរួមក្នុងកម្មវិធីបានស្ងោចសរសេរពីភាពក្លាហានរបស់នាងមិនដាច់ពីមាត់ នឹងមានមោទនភាពបំផុតចំពោះនារីដែលត្រូវបានគេជះទឹកអាស៊ីតមានសេចក្ដីក្លាហានដូចរូបនាងជាដើម៕

india-1india-2india-3india-4india-5

india-6
អេបិល

មតិយោបល់