ព័ត៌មានជាតិ

រូបភាពអាសអាភាសនៅក្នុងប្រព័ន្ធអ៊ីនធើណិត និងត្រូវដកចេញ

ភ្នំពេញៈ ឆ្លើយតបទៅនឹងស្ថានភាពថ្មី ឬជាបាតុភូតថ្មីដែលអាចនឹងកើតឡើងនៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធទៅនិងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធើណិត ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ ក្រសួងពាក់ព័ន្ធ និងអង្កការដៃគូរ ដែលធ្វើការលើបញ្ហានេះ បានរៀបចំការប្រយុទ្ធប្រឆាំង អំពើកេងប្រវ័ញ្ច អំពើរំលោភបំពានផ្លូវភេទ លើកុមារ តាមរយៈពង្រឹងយន្តការគ្រប់គ្រង ការពិនិត្យតាមដាន និងលុបចោលនូវរបាយការណ៍ ឬរូបភាពអាអាភាសចេញពីប្រព័ន្ធអ៊ីនធើណិត និងឈានទៅស្វែងរកម្ចាស់របាយការណ៍ទាំងនោះយកមកអប់រំ ណែនាំឱ្យប្រើប្រាស់ប្រព័ន្ធអ៊ីធើណេតជាប្រយោជន៍សង្គម និងលើកទឹកចិត្តកុមារឲ្យចេះប្រើប្រាស់សម្រាប់ការសិក្សារៀនសូត្រ។

លោក សំលៀង សិលា នាយកប្រតិបត្តអង្គការ APLE បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយ នាថ្ងៃទី១៤ខែកញ្ញា បន្ទាប់ពីកិច្ចពិភាក្សាជំនាញស្តីអំពី ការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ីនធើណិត ដើម្បីធ្វើឱ្យអ៊ីនធើណិតជាកន្លែងដែលកាន់តែមានសុវត្ថិភាព ថា បើតាមស្ថិតិរបស់FBIបង្ហាញថាចំនួនអ្នកប្រើប្រាស់អ៊ីនធើណិត មានការកើនឡើងយ៉ាងច្រើន ហើយនៅពេលថ្មីៗនេះមានរូបភាពជាង៤លានដែលពាក់ព័ន្ធការរំលោភបំពានលើកុមារត្រូវបានគេលុបចោលចេញពីប្រព័ន្ធអ៊ីនធើណិតជារៀងរាល់ឆ្នាំ។

លោកស្នើឲ្យពលរដ្ឋ យុវជន ឬអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិន រាយការណ៍មកក្រសួង អាជ្ញាធរពាក់ព័ន្ធនិងមកកាន់អង្គការ APLE ដើម្បីធានាថារូបភាពទាំងអស់នោះនឹងត្រូវដកចេញពីប្រព័ន្ធអ៊ីនធើណិន កុំឱ្យកុមារទទួលបានការរំលោភបំពានតាមរយៈរូបភាពទាំងនោះតទៅទៀត។

លោកបន្តថា “ចាប់ពីពេលនេះតទៅ យើងនឹងបង្រៀន ឬបណ្តុះបណ្តាលកុមារ យុជន និងអាណាព្យាបាល ដើម្បីឱ្យមានការយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត”

photo_2016-09-14_15-44-02

មតិយោបល់