ព័ត៌មានសិល្បៈ និងកម្សាន្ត

នីវ ឆៃយៈផុន សង្ស័យចូលទូរទស្សន៍ថៃប៉ុស្ដលេខ​ ៨

ភ្នាក់ងារសារព័ត៌មានថៃរ៉ាត់ បានចុះផ្សាយថា តារាឯកប្រុសប្រកបដោយកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្ប:ថៃ បានចូលរួមនៅក្នុងពិធីសម្ពោធបើកបង្ហាញ ម៉ូតូ Vespa សេរីថ្មី Mini របស់ក្រុមហ៊ុន Vespa Sprint Avventura 70 Limited Edition ធ្វើឡើងក្នុងបរិវេណ Quartier Water Garden ជាន់ទី៥ នៃមជ្ឍមណ្ឌល EmQuartier។

នីវ ឆៃយ:ផុន បានឆ្លើយតបនឹងសំនួរបានចោទថា “តើលោកកំពុងចុះកិច្ចសន្យានិងភាគីថ្មី? ” លោកក៏បានឆ្លើយតបវិញថា ” នៅពេលនេះមិនទាន់បាន Up-date ទេ មិនទាន់ដឹងនៅឡើយទេបាទ នៅមិនមានការទាក់ទងមក នៅមិនទាន់ចុះកិច្ចសន្យា តែឥឡូវនេះខាងមេកំពុងពិភាក្សាគ្នា ចំពោះរឿងកិច្ចសន្យាត្រូវរងចាំមើលសិន ​នៅចាំនៅឡើយមិនទាន់សម្រេចចិត្តទេបាទ” ។

រីឯរឿងសង្ស័យថាចូលក្នុងស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្ដលេខ​៨ លោកបានតបថា ” អូ រឿងហ្នឹង ខ្ញុំមិនទាន់ដឹងទេ ” លោកក៏បានបន្ថែមទៀតថា ” ខាងមេនៅមិនទាន់បញ្ចូនដំណឹងមកនៅឡើយទេ ប្រសិនបើមានគាត់នឹងប្រាប់ Up-date ឲ្យដឹងមុនបាទ ខណ:នេះយើងក៏នៅបន្តការងាររបស់យើងបន្តទៀតបាទ ” ៕
vespa-1

vespa-2
អេបិល

មតិយោបល់