ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្ស ៦២ នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងនឹងអំពើភេរវកម្ម នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន: ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កងកម្លាំងសន្តិសុខជាតិ អាហ្វហ្គានីស្ថាន (ANSF) បានសម្លាប់សង្ស័យក្រុមឧទ្ទាម ៦២ នាក់ ដែលបានធ្វើការបះបោរនៅទូទាំង ប្រទេសចាប់តាំងពីថ្ងៃពុធកន្លងមក។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

សេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ក្នុងរយ:ពេល ២៤ ម៉ោង ANSF បានធ្វើប្រតិបត្តិការប្រឆាំងនឹងអំពើ ភេរវកម្មជាច្រើន ដើម្បីបោសសម្អាតពួកភេរវករ នៅក្នុងប្រទេស ដោយសម្លាប់ពួកឧទ្ទាមប្រដាប់អាវុធ ៦២ នាក់ និង ១៥ នាក់ទៀតរងរបួស។

ការវាយឆ្មក់នេះ បានចាប់ផ្ដើមនៅក្នុងខេត្ត Ghazni, Paktia, Kandahar, Uruzgan, Ghor, Laghman និង Kapisa នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ក្នុងនោះកងកម្លាំងអាហ្គានីស្ថាន ដែលគាំទ្រដោយកម្លាំងរួមគ្នាជាមួយកងទ័ពកាំភ្លើងធំ និងអាកាស បានរកឃើញ និងរឹបអូសអាវុធ និងគ្រាប់រំសេវធុនធ្ងន់ជាច្រើនផងដែរ។

សេចក្តីថ្លែងការណ៍ដដែរ បាននិយាយថា ក្នុងប្រតិបត្ដិការនេះ ក្រុមបះបោរ ១១នាក់ ត្រូវបានឃាត់ខ្លួន ដោយកងទ័ពអាហ្វហ្គានីស្ថាន និងប៉ូលិសនៅក្នុងស្រុក Chardara ភាគខាងជើងខេត្ត Kunduz ៕

afghan-military-kills-62-insurgents

មតិយោបល់