កំពង់ចាមៈ មានហេតុការណ៍មួយ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ បន្ទាប់ពីបានប្រទះឃើញ បុរសម្នាក់ចង.ក សម្លាប់ខ្លួន នៅនឹងដើមជ្រៃក្រឹម នៅក្រោយផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ២០១៦ នៅភូមិប៉ាណា ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
បើតាមសំដីប្រជាពលរដ្ឋ បានឃើញហេតុការណ៍នេះ បានឲ្យដឹងថា សពបុរសរងគ្រោះមានឈ្មោះ ម៉ៅ សារ៉ុម អាយុ៥២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ដោយចង.ក នៅនឹងដើមជ្រៃក្រឹម ក្បែរស្រះទឹកក្រោយផ្ទះ របស់ខ្លួន ចំងាយប្រហែល២០ម៉ែត្រ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្ដថា បុរសរងគ្រោះជាមនុស្សឯកោគ្មានប្រពន្ធកូន រស់នៅតែម្នាក់ឯង ហើយមានជំងឺប្រចាំកាយយូរមកហើយ។ ការធ្វើអត្តឃាតនេះ ទំនងមកពីជនរងគ្រោះ អស់សង្ឃឹមក្នុងឆាក ជីវិត ដោយមានជំងឺរ៉ាំរ៉ៃ ពុំអាចព្យាបាលបានទើបសំរេចចិត្ត ធ្វើអត្តឃាតបញ្ចប់ជីវិតតែម្ដង ។
លើសពីនេះទៅទៀត សមត្ថកិច្ចនគរបាលស្រុកជើងព្រៃ បានលើកឡើងថា ការចុះមកពិនិត្យ និងកោសល្យវិច័្ចយ បានឲ្យដឹងថា សាកសពពិតជាស្លាប់ ដោយសារការធ្វើអត្តឃាតមែន ពុំមានពាក់ព័ន្ធឃាតកម្មអ្វីមួយនោះទេ។ ចំណែកសពជនរងគ្រោះ ត្រូវប្រជាពលរដ្ឋរស់នៅជិតខាង និងសមត្ថកិច្ចរៀបចំ ធ្វើបុណ្យជូនតាមប្រពៃណី ៕
មតិយោបល់