ខណៈដែលម្ដាយកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU តារាស្រី យីង លី បានបង្ហោះរូបម្ដាយរបស់ខ្លួន ដែលបានមកគាំទ្រនាង ទាំងបដាឈ្មោះរបស់ យីង លី ថែមទៀត ក្នុងគោលបំណងបន់ស្រន់សូមសេចក្ដីសុខ នឹងបន់ស្រន់សូមកម្លាំងចិត្តឲ្យម្ដាយរបស់ខ្លួនបានឆាប់ជាសះស្បើយនឹងដឹងខ្លួនវិញ បើទោះជាកូនស្រីត្រូវបូជាអ្វីក៏ព្រម ។
រហូតមកដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៧ សារព័ត៌មាន khaosod បានចុះផ្សាយដោយដកស្រង់សំណេរ តាមរយៈបណ្ដាញសង្គម អ៊ីនស្ដារក្រាម របស់តារាស្រី យីង លី បង្ហោះថា ម្ដាយរបស់ខ្លួនបានមានសតិឡើងវិញហើយបន្ទាប់ពីដេកសន្លប់ ៣ ទៅ ៥ ថ្ងៃក្នុងបន្ទប់សង្គ្រោះបន្ទាន់ ថែមថតរូបលើកដៃ ពីរ ឲ្យកម្លាំងចិត្តកូនស្រីផងដែរ ។
សូមជម្រាបបន្ថែមថា នៅក្នុងសារបង្ហោះរបស់ យីង លី បានសរសេរថា ” ដំណឹងល្អពិតមែនចា៎ អរគុណគ្រប់បណ្ដាកម្លាំងចិត្ត ឥឡូវនេះអ្នកម្ដាយដឹងខ្លួនភ្លាម បើកភ្នែក ថែមទាំងពោលពាក្យឃ្លានបាយ ទើបពុកគាត់បញ្ចុកនំប៉័ង និងបបរដក្ដៅៗឲ្យម៉ែ យើងទាំងអស់សប្បាយចិត្តណាស់ ហើយលទ្ធផលការថត អ៊ិចរ៉េ ព្រឹកនេះ ឈាមដែលកកគឺរលាយអស់ តែខួរក្បាលនៅហើម ត្រូវព្យាបាលរហូតដល់បាត់ហើមសិន ប្រហែល ៥ ថ្ងៃទៀត ទើបអាចចេញពីបន្ទាប់ ICU បាន ” ៕
មតិយោបល់