ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់រដ្ឋា ធ្វើបុណ្យ​ជូនកូន

ភ្នំពេញៈ សុខៗ ស្រាប់តែ​ធ្លាយនូវព័ត៌មាន ថា គង់ ចាន់រដ្ឋា មានកូន ហើ​យ​​​កូ​​​ន​នោះបា​ន​ស្លា​ប់​ ​និ​ង​បា​ន​ធ្វើ​បុ​ណ្យ​ឧ​ទ្ធិ​ស​នៅ​​ពេ​ល​ថ្មី​ៗ​ ​ដែ​ល​ប​ង្កើ​ត​​​​ជា​ច​ម្ង​ល់​ដ​ល់​ម​ហា​ជ​ន​ ​យ៉ា​ង​ខ្លាំ​ង ។

វា​ចាត់ទុកជាដំណឹង​មួយដ៏ភ្ញាក់ផ្អើល មួយចម្អិនកំពឹស ខណៈដែលគេ​ស្គាល់ថា គង់ ចាន់រដ្ឋា គឺ​នៅលីវ តែបែរជា​នាងបង្ហោះសារថា នាងមានកូន និងធ្វើបុណ្យជូនកូននោះ ដែលបានស្លាប់ទៅ។​

គង់ ចាន់រដ្ឋា បានបង្ហោះសារនៅលើហ្វេសប៊ុកនៅថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ថា ថ្ងៃ​​នេះគឺ​ជា​ថ្ងៃ​ខួ​ប​កំ​ណើ​ត​រ​ប​ស់​កូ​ន​ ​ស៊ិន សុវីរះវិទូ គំ​​រប់​អា​យុ​ ​២​ ​ឆ្នាំ​ ​​ថ្ងៃកើ​​ត​ ១​​៤.​​០​៩​.២​០​​១​៤​ ​ថ្ងៃ​មរ​​ណភា​ព​ ​២​៤​.​០​៧​.​២​០​១​​៦​ ​ម៉ា​ក់​ប៉ា​ពូ​នឹ​ង​ម៉ា​ក់​យា​យ​បា​ន​ធ្វើ​​​ច​ង្ហា​ន់​យ​ក​ម​ក​វ​ត្ត​ដើ​ម្បី​ប​ញ្ជូ​​ន​កុ​ស​លផ​​ល​បុ​ណ្យ​អោ​​យ​ទៅ​ដ​ល់​កូ​ន​ទូ។​

ជាមួយសំណេរដ៏ខ្លីរបស់គង់ ចាន់រដ្ឋា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ខណៈដែល កូនប្រុសដែលស្លាប់ទៅមានឈ្មោះ ស៊ិន សុវីរះវិទូ ហើយត្រកូលកូនទៀតសោត ដូចទៅនឹងត្រកូល តារាកូនភ្លោះ ដែលត្រូវជា សង្សាររបស់នាង​ ស៊ិន សុភ័ក្ត្រ និង ស៊ិន សុភា នោះ ជាដើមចម​ធ្វើឲ្យគេមានមន្ទិលសង្ស័យថា នាងមានកូន ជាមួយនិង តារាកូនភ្លោះ ។​

ទោះជាយ៉ាងណា គង់ ចាន់រដ្ឋា បានបកស្រាយ​ប្រាប់ Post News ឲ្យដឹងថា «កូនដែលស្លាប់ទៅនោះ ជាកូនប្អូនស្រីខ្ញុំ ខ្ញុំយកមកចិញ្ចឹមតាំងពីនៅតូច ទុកដូចកូនបង្កើត »

តារាចម្រៀងដែលកំពុងឈរជើង​ជាអ្នក​ដឹកនាំនៅក្នុងផលិតកម្ម 7Seven Production បានបន្តថា មនុស្សធ្លាប់ឃើញគ្នានៅជុំគ្នា ធ្វើឲ្យមនោសញ្ចេនា ហើយកូនប្រុសដែលស្លាប់នោះ គឺនាងមិនចង់និយាយ ឬកកាយអ្វីឲ្យវែងឆ្ងាយនៃការបាត់បង់ជីវិត​របស់គាត់នោះទេ វាវែងឆ្ងាយពេក​៕​

kong-chanrotha-1kong-chanrotha-2kong-chanrotha-3kong-chanrotha-4Kong Chan Rotha (3)Kong Chan Rotha (9)Kong Chan Rotha (8)Kong Chan Rotha (7)Kong Chan Rotha (3)Kong Chan Rotha (4)Kong Chan Rotha (5)Kong Chan Rotha (6)Kong Chan Rotha (1)Kong Chan Rotha (2)

មតិយោបល់