ព័ត៌មានសិល្បៈ និងកម្សាន្ត

ណូម័រ​ ស្រក់ទឹកភ្នែក​ពេលគ្រងឈុត​រៀបការដំបូង​

ភ្នំពេញៈ តារាសម្តែង​ អន រ៉ាស៊ីសុមេត្តា ហៅណូម័រ​បានថ្លែង​ទាំង​អួលដើមករ ប្រាប់ Post News ថានាងពិតជា​សប្បាយចិត្ត លាយឡំ​ទឹកភ្នែក​ពេលគ្រង​ឈុត​សម្លៀកបំពាក់​រៀបការប្រពៃណីខ្មែរដំបូង ក្នុងជីវិត​។​

នេះជាលើកទី​១ ហើយដែលតារាសម្តែង និងពិធីការិនីនាង អន រ៉ាស៊ីសុមេត្តា ហៅណូម័រ​ បានគ្រង​សម្លៀកបំពាក់​រៀបការរបស់ខ្មែរ ជាលើកដំបូង ដែល​ជាការថត​ឲ្យសម្អាងការ​មួយ តែមិនមែន​ជារឿងផ្ទាល់ខ្លួនត្រូវចូលរោងការនោះទេ តែវា​បានធ្វើឲ្យនាង សប្បាយចិត្ត យ៉ាងខ្លាំង ។​

ណូម័រ ថា​«ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានស្លៀកឈុតប្រពៃណីខ្មែរ ដែលជាការថត​ឲ្យសម្អាងការ តែ​ខ្ញុំក៏ចង់បាន​ទិដ្ឋភាពបែបនេះពិតនៅថ្ងៃណាមួយផងដែរ​ ក្នុងជីវិត​» ។​

ថ្លែង​ទាំងអួលដើមករ ណូម័រ​បានបន្តថា នាង​ចង់ឲ្យថ្ងៃមួយនោះ ធ្លាក់មកលើខ្លួនគឺការគ្រង​សម្លៀកបំពាក់ធ្វើជាកូនក្រមុំ របស់គេ តាមបែបបទប្រពៃណីខ្មែរ ។ បើទោះបីជា​បច្ចុប្បន្នមាន អ្នកតាមសូមស្រឡាញ់ច្រើន ប៉ុន្តែ​បុរសៗទាំងនោះ បានត្រឹមតែស្រឡាញ់ គិត​អីផ្សេង មិនមែនក្នុងន័យជាដៃគូជីវិតនោះទេ អ៊ីចឹងហើយ វា​ជាចំណុច​ដែលខ្ញុំមិនចង់បាននោះទេ៕​

nomore-1nomore-2nomore-3nomore-4nomore-5Nomore (2)Nomore (3)Nomore (4)Nomore (7)Nomore (6)Nomore (1)Nomore (5)

មតិយោបល់